ព័ត៌មានទាន់ហេតុការណ៍៖

ចាប់​បញ្ជូន​យុវជន​ម្នាក់​ទៅ​តុលាការ​ពី​បទ​រក្សា​ទុក​សារធាតុ​ញៀន​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ នគរបាល​ស្រុក​ព្រៃ​ នប់​បាន​ចាប់ខ្លួន​យុវជន​ម្នាក់​បញ្ជូន​ទៅ​ តុលាការ​ដោយ​ចោទ​ពី​បទ​ចែកចាយ​ និង​ រក្សា​ទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុស​ច្បាប់​ ។​

​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​ទី​១៨​ ខែ​ ឧសភា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ចុង​អូរ​ ឃុំ​ សំរុង​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​ ជនសង្ស័យ​ឈ្មោះ​ ម៉ា​ អ៊ី​សើ​ អាយុ​១៧​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ប្រិ​យ៍​ ឃុំ​អណ្ដូង​ថ្ម​ ស្រុក​ព្រៃ​ នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​

​នគរបាល​ស្រុក​ព្រៃ​នប់​បញ្ជាក់​ថា​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ខណៈ​ កំពុង​ចែកចាយ​គ្រឿងញៀន​ ហើយ​បាន​ ដកហូត​ម្សៅ​ថ្លា​ក្រាម​ចំនួន​១​កញ្ចប់​តូច​ និង​ទូរស័ព្ទ​ដៃ​ម៉ាក​សូ​នី​១​គ្រឿង​ ។​

​តាម​ចម្លើយ​ជនសង្ស័យ​ឱ្យ​ដឹង​ថា​ រូប​ គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចែកចាយ​ គ្រឿងញៀន​ប្រាកដ​មែន​ ដោយ​រូបគេ​ត្រូវ​ បាន​ឈ្មោះ​ ពណ្ណរាយ​ ប្រើ​ឱ្យ​យក​ថ្នាំ​ញៀន​ ទាំងនេះ​ទៅ​លក់​ឱ្យ​គេ​ប៉ុណ្ណោះ​ ពេល​បាន​ លុយ​ចែក​មក​ដល់​ខ្លួន​ខ្លះ​ ។​

​ជនសង្ស័យ​បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ ពី​លក់​ថ្នាំ​ញៀន​ និង​ចែក​លុយ​គ្នា​ចាយ​ រួច​ហើយ​ពួក​គេ​ទាំង​២​នាក់​ក៏​នៅ​បាន​នាំ​គ្នា​ជក់​ថ្នាំ​ញៀន​ជាមួយ​គ្នា​ទៀត​ ហើយ​ នៅ​ថ្ងៃ​និង​ម៉ោង​ខាងលើ​រូបគេ​បាន​ទទួល​ថ្នាំ​ញៀន​ពី​ឈ្មោះ​ ពណ្ណរាយ​ យក​ទៅ​លក់​ នៅ​ម្ដុំ​ភូមិ​ចុង​អូរ​ក៏​ត្រូវ​នគរបាល​ចាប់​ ខ្លួន​តែ​ម្ដង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ជាមួយនឹង​វត្ថុ​តាង​ក្រោយ​ពី​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ ៕ ឆ្លាម​សមុទ្រ​

ជហលាម​សាមោតហ005