ព័ត៌មានទាន់ហេតុការណ៍៖

ចាប់​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​២​នាក់​នៅ​កៀនស្វាយ​ ដកហូត​បាន​ថ្នាំ​ញៀន​ ១០​កញ្ចប់​ ​

ខេតកណ្តាល​ :​ មុខសញ្ញា​ចែកចាយ​ថ្នាំ​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កៀនស្វាយ​ចាប់ខ្លួន​នៅ​គ្រា​ដែល​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ​យក​ថ្នាំ​ញៀន​ទៅ​ចែកចាយ​ឲ្យ​អ្នកទិញ​។​

​ករណី​ចាប់​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២,៤៥​នាទី​ថ្ងៃត្រង់​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំនុចរ​ម្មណី​ដ្ឋា​ន​កៀនស្វាយក្រៅ​ ស្ថិត​ក្នុង​ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

​ជនសង្ស័យ​មានឈ្មោះ​កាំ​ង​ លីរ​ដ្ថា​ ហៅ​ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ និង​ម្នាក់​ទៀត​ មានឈ្មោះ​ឈឺ​ន​ ពិសី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជា​សិស្ស​រៀន​នៅ​អនុ​វិទ្យា​ល័យ​ ជនសង្ស័យ​ទាំង​២​នាក់​មាន​ទីលំនៅ​ ភូមិ​កោះ​ប្រាក់​ ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

​ក្នុង​ការ​ចាប់ខ្លួន​នេះ​ដែរ​សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១០​កញ្ចប់​តូច​ និង​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​មួយ​គ្រឿង​ ព​ណ៍​ផ្កាឈូក​លា​យស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BU-9175​ ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​ ។

លោក​ អ៊ួ​ន​ សុ​ផាត​ មេបញ្ជាការ​កង​រាជ​ អាវុធហត្ថ​ស្រុក​កៀនស្វាយ​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​គឺជា​មុខ​ សញ្ញា​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ ដែល​សមត្ថកិច្ច​តាមដាន​ជិត​១​ខែ​ហើយ​ ។​ ពេល​ខ្លះ​ពួក​វា​ចូល​មក​ក្នុងភូមិ​ សាស្ត្រ​ ស្រុក​កៀនស្វាយ​នៅ​ពេល​យប់​ ។​ បន្ទាប់​ពី​ជួប​ជាមួយ​កម្លាំង​ចុះ​ល្បាត​ជង​សង្ស័យ​មាន​បំណង់​ជិះ​ម៉ូតូ​គេចខ្លួន​ ភ្លាម​នោះ​សមត្ថកិច្ច​បាន​បើក​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ហើយ​ត្រូវ​ជនសង្ស័យ​ទំលាក់​គ្រឿងញៀន​ចោល​នៅ​តាម​ផ្លូវ​ ។​

​លោក​មេបញ្ជាការ​បាន​បន្ត​ថា​ដោយ​មានការ​សង្ស័យ​កម្លាំង​មួយ​ផ្នែក​ទៀត​បាន​ឈប់​ម៉ូតូ​រើស​យក​កញ្ចប់​ដែល​ជនសង្ស័យ​ទំលាក់​ចោល​ដោយ​ខ្ចប់​ជាមួយ​ម៉ាស​ពាក់​មុខ​ ។​ ពេល​រើស​យក​មក​ពិនិត្យ​ទើប​ដឹង​ថា​ ជា​គ្រឿងញៀន​បន្ទាប់​ជនសង្ស័យ​ត្រូ​កម្លាំង​អាវុធហត្ថ​ដេញចាប់​បាន​នៅ​ចំនុច​រម្ម​នី​យ​ដ្ឋា​ន​កៀនស្វាយក្រៅ​ ។​

​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុ​តាង​ ត្រូវ​បញ្ជូន​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ៕​សណ្តោស​

20150604_155753
20150604_155747