ព័ត៌មានទាន់ហេតុការណ៍៖

ចាប់​ស្ត្រី​អ្នក​ជួញដូ​ថ្នាំ​ញៀន​ម្នាក់​នៅ​ស្រុក​ទឹកផុស​ ​ ​

​ខេត្តកំពង់ឆ្នាំង​ ៖​ ស្ត្រី​ម្នាក់​ត្រូវ​ សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ ឃាត់ខ្លួន​ជាមួយនឹង​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង​ រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន​ ក្នុង​ពេល​ដែល​ជនសង្ស័យ​ដែល​ជា​ស្ត្រី​រូប​នេះ​បាន​ជិះ​ម៉ូតូ​ចេញ​ធ្វើ​សកម្មភាព​កាលពី​វ​លា​ម៉ោង​៤​ រសៀល​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​១០៤​ ភូមិ​ដំណាក់​អំពិល​ ឃុំ​ក្រាំង​ស្គារ​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ។​

​ស្ត្រី​ដែល​ជា​អ្នក​ជួញដូ​ថ្នាំ​ញៀន​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួ​នេះ​ មានឈ្មោះ​ភុ​ន​ ស៊ី​លី​ ហៅ​មុំ​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ឃុំ​ កើតហេតុ​ខាងលើ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​រក​ឃើញ​មាន​ថ្នាំ​ញៀន​ ប្រភេទ​ម្សៅ​ចំនួន​៣​កញ្ចប់​ និង​ បាន​ដកហូត​ មាន​ដាវ​១​ ទូរស័ព្ទ​ដៃ​១​គ្រឿង​ ជញ្ជីង​សម្រាប់​ថ្លឹង​ ថ្នាំ​ញៀន​និង​ ម៉ូតូ​ម៉ាក​ហុងដា​RX​ ពណ៌​ក្រហម​មួយ​គ្រឿង​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រូប​នេះ​គឺជា​ជន​សកម្ម​ក្នុង​ការ​ចែកចាយ​គ្រឿងញៀន​ នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ក្រាំង​ស្គារ​ ដែល​កន្លង​មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ តាមដាន​សកម្មភាព​ជា​ញឹកញាប់​មក​ហើយ​ដែរ​ ហើយ​ការ​ចាប់ខ្លួន​នា​ពេល​នេះ​ដោយ​មាន​កិច្ច​ហស​ការ​ពី​អាជ្ញាធរ​មូលដ្ឋាន​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង​ ។​

​នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​ ច​ន្ថា​

eeee3