ព័ត៌មានទាន់ហេតុការណ៍៖

ចាប់​អ្នកនេសាទ ​វៀតណាម​ ៣ ​នាក់​យក​មក​ឃុំខ្លួន

​ខេត្ដពោធិ៍សាត់​ ៖​ អ្នកនេសាទ​ជនជាតិ​វៀតណាម​ប្រើ​ឧបករណ៍​ល្មើសច្បាប់​ ៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ដពោធិ៍សាត់​ឃាត់ខ្លួន​បញ្ជូន​មក​ សាលាដំបូង​ខេត្ដ​ ។​ កិច្ច​ប្រតិបត្ដិការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ប្រព្រឹត្ដ​ ទៅ​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​បឹង​ទន្លេសាប​ស្ថិត​ក្នុងភូមិ​ដី​រនាត​ ឃុំ​មេទឹក​ ស្រុក​បាកាន​ ខេត្ដពោធិ៍សាត់​ ។​

លោក​ កុម​ វិមល​ នាយ​ខណ្ឌ​រដ្ឋ​ បាល​ជលផល​ខេត្ដពោធិ៍សាត់​បាន​ប្រាប់​ ថា​ អ្នកនេសាទ​ទាំង​៣​នាក់​ដែល​សមត្ថ​ កិច្ច​ឃាត់ខ្លួន​រួម​មាន​ ទី​១-​ឈ្មោះ​ ង្វៀ​ន​ យា​ុំ​ង​ឡាយ​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ រស់​ នៅផ្ទះ​បណ្ដែត​ទឹក​ ស្ថិត​ក្នុងភូមិ​កោះ​កែវ​ ឃុំ​រាំង​ទិល​ ស្រុក​កណ្ដៀង​ ខេត្ដពោធិ៍សាត់​,​ ទី​២-​ឈ្មោះ​ ត្រឹង​ កុង​ឌៀ​ម​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាល​ ឃុំ​កោះ​ ជី​វាំង​ ស្រុក​ឯក​ភ្នំ​ ខេត្ដបាត់ដំបង​ និង​ ទី​៣-​ឈ្មោះ​ ង្វៀ​ង​ យ៉ាំ​ង​ទុង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​កោះ​កែវ​ ឃុំ​ រាំង​ទិល​ ស្រុក​កណ្ដៀង​ ។​

​លោក​ កុម​ វិមល​ បាន​បន្ដ​ទៀត​ថា​ ប្រតិបត្ដិការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​ នាក់​សមត្ថកិច្ច​បាន​រឹបអូស​ឧបករណ៍​ នេសាទ​ប្រភេទ​អួន​ទំហំ​៦៥​ម៉ែត្រ​គុណ​ ជម្រៅ​១០​ម៉ែត្រ​ ក្រឡា​០,០៧​ម៉ែត្រ​ មួយ​វង់​ សំបក​បា​ឡា​ទំហម​៩​ម៉ែត្រ​គុណ​ ១,៦​ម៉ែត្រ​គុណ​០,៦​ម៉ែត្រ​ ភ្ជាប់​ម៉ាស៊ីន​ ម៉ា​ស្ដា​កម្លាំង​៤២​សេះមួយ​គ្រឿង​ កាណូត​ សំបក​សំប៉ាន​ភ្ជាប់​ម៉ាស៊ីន​៤​ឡុ​ក​១០​ គ្រឿង​ ទូក​សំប៉ាន​មួយ​គ្រឿង​ ព្រមទាំង​ ត្រី​ចម្រុះ​៦០​គីឡូក្រាម​ ។​ វត្ថុ​តាង​ដែល​ សមត្ថកិច្ច​រឹបអូស​បាន​ពី​ជនជាតិ​វៀត​ ណា​ម​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​បាកាន​ ។​

លោក​បន្ដ​ទៀត​ថា​ អ្នកនេសាទ​ជន​ ជាតិ​វៀតណាម​ទាំង​៣​នាក់​សមត្ថកិច្ច​ បាន​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​ទៅ​ សាលាដំបូង​ខេត្ដពោធិ៍សាត់​ ហើយ​ តុលាការ​ក៏​បាន​សម្រេច​ឃុំខ្លួន​ជន​ទាំង​៣​ នាក់​នេះ​ជា​បេ​ណ្ដាះ​អាសន្ន​ ៕

10945580_395124717320243_6345101107092050811_n