ព័ត៌មានទាន់ហេតុការណ៍៖

ចិនក្តាប់យកឱកាសវាយលុកនៅអឺរ៉ុបក្នុងពេលដែលអឺរ៉ុប និងអាមេរិកមានបញ្ហាពាណិជ្ជកម្ម

រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងតែបោះ ជំហានចូលទៅក្នុងទឹកដីដែលជាទីលាន ពាណិជ្ជកម្មដ៏សំខាន់របស់អាមេរិកគឺអឺរ៉ុប។ ប៉ុន្តែក្រោយពេលដែលអាមេរិកមិនលើក លែងពន្ធដល់អឺរ៉ុបបានធ្វើឲ្យតំបន់នេះបាត់ បង់ទំនុកចិត្តលើអាមេរិកដោយងាកទៅរក ចិនវិញម្តង។ ឱកាសដ៏ពិសេសនេះចិន បានចាប់ផ្តើមបណ្តាក់ទុនជាច្រើននៅក្នុង ការសាងសង់ទីក្រុងទំនើប ឬហៅថាទីក្រុង​ឆ្លាតវៃដំបូងនៅអឺរ៉ុប ។ ទីក្រុងនេះនឹងសាង សង់ឡើងនៅក្នុងទីក្រុងសូហ្វៀរ ប្រទេស ប៊ុលហ្គារី ដោយសង្ឃឹមថា នឹងអាចជំរុញ ឱ្យមានការអភិវឌ្ឍស្រដៀងគ្នានេះនៅទូ ទាំងទ្វីបអឺរ៉ុបតែម្តង។

គម្រោងទីក្រុងឆ្លាតវៃបានដាក់ឲ្យអនុវត្ត ជាច្រើនកន្លែងរួចមកហើយក្នុងប្រទេស ចិនដោយដាក់បញ្ចូលបច្ចេកវិទ្យាសាង សង់ និងព័ត៌មានវិទ្យាទៅក្នុងផែនការអភិ វឌ្ឍន៍ទីក្រុង។

ទីក្រុងសូហ្វៀរថ្មីនឹងមានទីតាំងស្ថិតនៅ ប្រហែល២០គីឡូម៉ែត្រពីទីក្រុងសូហ្វៀរ បច្ចុប្បន្ន។ សព្វថ្ងៃទីក្រុងថ្មីនេះ គឺជាតំបន់ ដ៏ពេញនិយមសម្រាប់កសិករចិញ្ចឹមឃ្មុំ និង អ្នកវាយកូនហ្គោលជនជាតិប៊ុលហ្គារី។

ទីក្រុងឆ្លាតវៃនេះនឹងអាចផ្ទុកមជ្ឈ មណ្ឌលតាំងពិព័រណ៍សណ្ឋាគារសួនទឹកដ៏ ធំបំផុតនៅឧបទ្វីបបាល់កាន អគារការិយា ល័យ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗ។

ក្រុមហ៊ុន Bulgaria Development Holding ដែលជាក្រុមហ៊ុនរបស់ចិន គឺជា អ្នកវិនិយោគធំបំផុតលើគម្រោងនេះ គឺបោះ ទុនចំនួន១,២៥០លានដុល្លារអាមេរិក។

លោកស្រី ចូស៊ី ឡក់ ប្រធានផ្នែកអភិ វឌ្ឍន៍អាជីវកម្មនិងទីផ្សារនៃក្រុមហ៊ុន Bulgaria Development Holding បានថ្លែងថា «ពួកយើងនឹងចាប់ផ្តើមសាងសង់ដំណាក់ កាលទីមួយក្នុងរយៈពេល៣ឆ្នាំដំបូង។ នៅ ចុងឆ្នាំនេះផងដែរ ពួកយើងមានផែនការ ចង់បើកការដ្ឋានសាងសង់តែម្តង។ ចាប់ ផ្តើមពីពេលមានកិច្ចប្រជុំកំពូល១៦+១ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ពួកយើងនឹងចុះកិច្ចព្រមព្រៀងខ្លះៗជា មួយដៃគូសហការរបស់យើងមួយចំនួន និងរដ្ឋាភិបាលផងដែរ»។

លោក ស្តាមែន យ៉ាណែវ អ្នកគ្រប់គ្រង ទូទៅនៃក្រុមហ៊ុនបណ្តាក់ទុនបុលហ្គារី សង្ឃឹមថា គម្រោងមួយនេះនឹងបើកផ្លូវ ដល់ការអភិវឌ្ឍបន្ថែមទៀតដល់ក្រុមហ៊ុន ចិនដទៃទៀត។

លោក ស្តាមែន យ៉ាណែវ និយាយថា «មានមូលហេតុធំៗចំនួនបី ដែលបង្ហាញ ថានេះគឺឱកាសដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន ចិន។ នៅពេលដែលគេបណ្តាក់ទុនក្នុង ប្រទេសប៊ុលហ្គារីគេនឹងទទួលបានតំបន់ អឺរ៉ុបទាំងមូល ពីព្រោះប៊ុលហ្គារី គឺជា ប្រទេសដែលនៅជិតបំផុត បើធ្វើដំណើរពី សហភាពអឺរ៉ុបទៅប្រទេសចិន ហើយពួក យើង គឺជាផ្នែកមួយនៃគម្រោងខ្សែក្រវាត់ មួយផ្លូវមួយរបស់ចិន»៕ ម៉ែវ សាធី