ព័ត៌មានទាន់ហេតុការណ៍៖

ចិនចង់ផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងត្បូងក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីថ្មី

កូរ៉េខាងត្បូង និងចិនប្រឈមមុខតានតឹងដាក់គ្នា ចាប់តាំងពីប្រទេសនេះសម្រេចឲ្យអាមេរិកដាក់ប្រព័ន្ធមីស៊ីលការពារ THAAD នៅក្នុងទឹកដីកូរ៉េខាងត្បូង ។ នៅពេលនោះចិនបានតប់តវិញ ដោយសេដ្ឋកិច្ច គឺបិទទ្វារ ក្រុមហ៊ុនកូរ៉េខាងត្បូងនៅក្នុងប្រទេសចិន ក៏ដូចជា ហាមអ្នកទេសចរណ៍ចិនទៅកាន់កូរ៉េខាងត្បូងផងដែរ។

ក្រោយពេលដែលកូរ៉េខាងត្បូងបោះឆ្នោត ហើយមានប្រធានាធិបតីថ្មី មានទស្សនៈផ្សះផ្សា ចិនក៏បានកែប្រែទស្សនៈរបស់ខ្លួនដោយចង់បង្កើតទំនាក់ទំនងប្រទេសទាំងពីរ ឲ្យល្អប្រសើរឡើងវិញ ។ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ចិន នៅថ្ងៃទី១៩ ខែឧសភា បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិន ជាមួយនឹងប្រទេស កូរ៉េខាងត្បូង គឺពិតជាមានសារៈសំខាន់ណាស់ ដោយបានគូសបញ្ជាក់ពី តម្រូវការសម្រាប់ប្រទេស ជាសមាជិកអាស៊ានក្នុងការរក្សាទំនាក់ទំនងរវាងគ្នា ទៅវិញទៅមក លើបញ្ហាពាក់ព័ន្ធទាំងអស់ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ។

NKD-36x6_outline

មន្ត្រីការបរទេសចិន លោក Yang Jiechi បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយជាមួយ នឹងលោក ហេ ចាន់ ដែលបានទៅបំពេញទស្សនកិច្ចក្រោមការចាត់តាំង ដោយប្រធានាធិបតី កូរ៉េខាងត្បូងលោក មូនជេអ៊ីន ហើយបច្ចុប្បន្ននេះ ប្រេសិតពិសេស របស់ប្រទេស កូរ៉េខាងត្បូងរូបនេះកំពុងស្នាក់នៅទីក្រុងប៉េកាំង ដើម្បីបញ្ជូនលិខិត របស់លោកប្រធានាធិបតីទៅកាន់ប្រធានាធិបតី ចិនលោក ស៊ី ជិងពីន និងពិភាក្សាគ្នាអំពីកិច្ចប្រជុំកំពូល ហើយរូបលោក ក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោក ស៊ីក្នុងពេលឆាប់ៗនេះដែរ ។

ដំណើរទស្សនកិច្ច របស់ប្រេសិតពិសេស ទៅកាន់ក្រុងប៉េកាំងរូបនេះ ត្រូវបានគេយល់ថា នោះជាការបង្ហាញ ពីការដើរតួររបស់ ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង ក្នុងស្ដារឡើងវិញ នូវទំនាក់ទំនងរវាង ប្រទេសទាំងពីរហើយកិច្ចប្រជុំរវាង ភាគីទាំងពីរ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនង រវាងក្រុងប៉េកាំង និងសេអ៊ូល ដោយភាគីចិន បានអះអាងថា ប្រទេសចិន មានឆន្ទៈក្នុងការរក្សាការផ្លាស់ប្ដូរ យោបល់ ជាមួយក្រុងសេអ៊ូលទៅលើបញ្ហាពាក់ព័ន្ធ ៕ ម៉ែវ សាធី