ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖​ របាំងថ្មពុះចែកទ្រូងផ្លូវចំនួនមួយកង់បានរងការខូចខាតដោយសារតែបុរសជនជាតិចិនម្នាក់ និងមិត្តភក្តិជាច្រើនអ្នកទៀតរួមដំណើរជាមួយបើករថយន្តលឿនបុកពេញទំហឹង​ កាលពីវេលាម៉ោង៩ និង២០នាទីយប់​ ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២០១៨​ នៅចំណុចមុខក្រុុមហ៊ុនLG តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ និងមានមិត្តភក្តិ៣ទៅ៤នាក់ទៀតរួមដំណើរជាមួយបើករថយន្តម៉ាកព្រូស​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AV 6221 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតទៅបុក និងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន១កង់ចំណែករថយន្តបែកកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួចតែសំណាងមិនមានមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានគេចខ្លួនអស់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ