ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងកុំបើកបរ!! បើកម៉ូតូធ្លាក់ចូលប្រឡាយស្លាប់នៅស្រុកបាធាយ

ខេត្តកំពង់ចាម ៖ បុរសម្នាក់បានបើកម៉ូតូធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យស្លាប់ដោយខ្លួនឯង បន្ទាប់ពីបញ្ជាចង្កូតម៉ូតូទាំងស្រវឹង ។ ជនរងគ្រោះត្រូវបានគេប្រទះឃើញនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូចំណុចមុខផ្ទះឈ្មោះ យោ សុខលីម នៅភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផន ផុន ភេទប្រុស អាយ៣៦ឆ្នាំ រស់នៅភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម បើកម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ក្រហម ខ្មៅ គ្មានស្លាកលេខ បើកបរទិសដៅពីកើតទៅលិច ។ លុះបើកមកដល់ចំណុចខាងលើបាន ជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹកដោយខ្លួនឯងបណ្តាលឱ្យស្លាប់។ សមត្ថកិច្ចបញ្ជាក់ថា មូល ហេតុស្រវឹងស្រា ។

បច្ចុប្បន្នសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕ វណ្ណៈ