ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ចិនធ្វើការណែនាំដល់ពលរដ្ឋបញ្ចៀសសង្គ្រាមបរមាណូ

ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានធ្វើឲ្យ ប្រទេសនៅក្នុងតំបន់ ពិសេសប្រទេស ជិតខាង បានត្រៀមលក្ខណៈសម្រាប់ទប់ ទល់ និងដោះស្រាយខ្លួនឯងពេលមាន សង្គ្រាមបរមាណូកើតឡើង។ កន្លងមក អាមេរិកបានជម្លៀសពលរដ្ឋ និងសាច់ ញាតិយោធា នៅកូរ៉េខាងត្បូង ទៅកាន់ អាមេរិកវិញ។ ចំណែកជប៉ុនក៏បានឡើង គម្រោងហ្វឹកហាត់ ពលរដ្ឋនៅទីក្រុងតូក្យូ រាប់លាននាក់ ក្នុងការភៀសខ្លួនជាបន្ទាន់ពេលមានសង្គ្រាមវាយប្រហារកើតឡើង។

ខេត្ត Jilinប្រទេសចិន ស្ថិតនៅជាប់ព្រំដែនជាមួយកូរ៉េខាងជើង កាលពីថ្ងៃទី៦ ខែធ្នូបានផ្សព្វផ្សាយព័ត៌មាន ណែនាំពល រដ្ឋពីវិធីសាស្ត្រដែលអាចគេចផុតពីការស្លាប់នៅក្នុងសង្គ្រាមបរមាណូ។ ការណែនាំនោះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្តាញសង្គមនិងតាមសារព័ត៌មានផ្សេងៗក្នុងប្រទេសចិន។

សារព័ត៌មានJinlin បានផ្សព្វផ្សាយ ពេញមួយទំព័រ ដែលមាន ចំណងជើង ថា«ចំណេះដឹងទូទៅ ស្តីពីអាវុធបរមាណូ និងវិធីសាស្ត្រការពារខ្លួន»។ នៅក្នុងការ ផ្សព្វផ្សាយនោះមានទាំង រូបភាពស្តីពីវិធីសាស្ត្រការពារខ្លួនផងដែរ។

រូបភាពដែលបានផ្សព្វផ្សាយនោះ បាន ប្រាប់ពលរដ្ឋថា ត្រូវតែបិទទ្វារបង្អួច ហើយ បើគ្មាន លេណដ្ឋានលាក់ខ្លួនទេ គឺត្រូវតែ ពួននៅក្រុមតុជាដើម។ ប្រសិនបើអ្នកនៅ ក្បែរមាត់ព្រែក ឬទន្លេ បឹងជាដើម គឺត្រូវ តែលោតចុះទីនោះ ។ ក្រោយការផ្ទុះគ្រាប់ បែកបរមាណូ ពេលដើរចេញក្រៅគឺត្រូវតែពាក់របាំងមុខការពារ ស្លៀកសម្លៀកបំពាក់ ការពារ លាងដៃ និងរាងកាយដែលបាន ប៉ះជាមួយនឹង អាកាសធាតុខាងក្រៅ សូម្បីតែត្រចៀកក៏ត្រូវតែសម្អាតដែរ។

ស្ថានភាពសន្តិសុខនៅកូរ៉េខាងជើងប្រែប្រួលគួរឲ្យបារម្ភ ហើយប្រទេសក្នុង តំបន់ បានត្រៀមលក្ខណៈការពារពលរដ្ឋ​របស់ខ្លួន។ កន្លងមកថ្មីៗជប៉ុន ក៏បាន ប្រកាសពីគម្រោង ធ្វើលំហាត់ដល់ពលរដ្ឋនៅទីក្រុងតូក្យូ ក្នុងការភៀសខ្លួនពីការវាយប្រហារដោយ បរមាណូ។

ការធ្វើសមយុទ្ធនឹងត្រូវធ្វើឡើង នៅ ខែមករាឆ្នាំ២០១៨ រហូតដល់ខែមីនាស្ថិតនៅកណ្តាលទីក្រុងតូក្យូ ដែលជាទីកន្លែងមានពលរដ្ឋរហូតដល់ទៅជាង៩,៣លាននាក់រស់នៅ។ ពលរដ្ឋនិងអ្នកធ្វើការនៅ ក្នុងទីក្រុង នឹងត្រូវបាន ហ្វឹកហាត់ពីការ រត់ភៀសខ្លួន ទៅកាន់ទីកន្លែងលាក់ខ្លួន នៅរូងក្រោមដី ក្រោយពេល ការប្រកាស អាសន្ន។

កន្លងមកតំបន់មួយចំនួននៅក្នុងប្រទេសជប៉ុនបានធ្វើសមយុទ្ធបែបនេះ នៅតំបន់ ក្រៅក្រុង ដើម្បីបញ្ចៀសផលប៉ះពាល់ ប៉ុន្តែពេលនេះ នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេបានសម្រេសចឲ្យធ្វើសមយុទ្ធនៅ កណ្តាលក្រុងដែលមានពលរដ្ឋច្រើន ក្នុង ពេលដែលកូរ៉េខាងជើង បានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប និងការប្រឈមមុខតានតឹងជាមួយអាមេរិក អាចនឹងផ្ទុះសង្គ្រាមបានគ្រប់ពេលវេលា៕ ម៉ែវ សាធី