ព័ត៌មានទាន់ហេតុការណ៍៖

ចិនសាកល្បងមីស៊ីល “អាចបំផ្លាញ ពិភពលោក ក្នុងពេលមួយម៉ោង” អាមេរិកបារម្ភ

ចិនទើបតែបានសាកល្បងកាំជ្រួចមីស៊ីល ទំនើបបំផុត របស់ខ្លួន ដែលអាមេរិកឱ្យឈ្មោះ Wu-14 ធ្វើឱ្យមន្ដ្រីក្រសួងការពារជាតិអាមេរិក ព្រួយបារម្ភយ៉ាងខ្លាំង។ ជាមួយនឹងការអនុវត្ដកាំជ្រួចមីស៊ីល ល្បឿនលឿនរបស់ចិន ធ្វើឱ្យអាមេរិក ត្រូវតែស្រាវជ្រាវលើប្រព័ន្ធបច្ចេក វិទ្យាមីស៊ីលបន្ថែមទៀតសម្រាប់ទប់ទល់ នឹងមីស៊ីលដ៏ទំនើប ទាំងនោះ ។

ក្រសួងការពារជាតិចិនបានប្រកាសឱ្យដឹងថា ទើបតែបានសាកល្បងកាំជ្រួច មីស៊ីលដែលបាញ់ត្រង់ឡើង ទៅលើអាកាស ហើយវិលត្រឡប់សំដៅគោលដៅនៅ លើដីដែលមានល្បឿនលឿនជាងសំឡេង ដល់ទៅ១០ដង ស្នើល្បឿន១២.៣៥៩គីឡូ ម៉ែត្រក្នុងមួយម៉ោង ។ ប្រភេទកាំជ្រួច មីស៊ីលនេះចិនបានសាកល្បង២លើករួច មកហើយប្រកបដោយជោគជ័យ លើក ទី១សាកល្បងនៅថ្ងៃទី៩ ខែមករា និង លើកទី២នៅថ្ងៃទី១៩ ខែមករា ។ ដូច្នេះ ចិនក្លាយជាប្រទេសទី៣បន្ទាប់ពីអាមេ រិកនិងរុស្ស៊ីដែលស្រាវជ្រាវផលិតកាំជ្រួច មីស៊ីលដែលគ្មានអ្វីមករារាំងទប់ស្កាត់ បានឡើយ ដោយសារតែល្បឿនលឿន ជាងសំឡេងរហូតដល់ទៅ១០ដងហើយ អាចបំពាក់ក្បាលគ្រាប់បរមាណូទៀត ផង ។

ចិនកំពុងខិតខំផលិតប្រភេទកាំជ្រួច មីស៊ីលល្បឿនលឿនដែលអាចបាញ់ពី លើអាកាសនិងនៅលើដីទៅលើគោល ដៅដែលកំណត់ទុក ។ គោលដៅក្នុងកម្ម វិធីស្រាវជ្រាវផលិតមីស៊ីលអាចបំផ្លាញ ទីតាំងទាំងឡាយនៅលើភពផែនដីក្នុង រយៈពេលតែមួយម៉ោងប៉ុណ្ណោះ ។ ប៉ុន្ដែ បច្ចេកវិទ្យាទាំងនោះជួបនូវផលលំបាក យ៉ាងខ្លាំងដោយមានភាពស្មុគស្មាញ ក្នុងការផលិតក៏ដូចជាត្រូវចំណាយប្រាក់ ច្រើន។ ប៉ុន្ដែនៅពេលដែលផលិតបាន ជោគជ័យមីស៊ីលនោះអាចជួយឱ្យចិន ព្រៀបផ្ទឹមនឹងប្រព័ន្ធមីស៊ីលទំនើបរបស់ អាមេរិកនិងរុស្ស៊ីគឺមានកម្លាំងគ្រប់គ្រាន់ សម្រាប់ទប់ទល់រាល់ការគំរាមកំហែង។

តាមអ្នកឯកទេសរបស់អាមេរិក កាំជ្រួចមីស៊ីលWU-14 របស់ចិន ពេល ដំបូងគឺមានសមត្ថភាពបំផ្លាញនាវាមុជ ទឹក ក្រោយមកទើបអាចវិវត្ដន៍ទៅជា កាំជ្រួចមីស៊ីលយុទ្ធសាស្ដ្ររយៈចម្ងាយ ឆ្ងាយវាយប្រហារទៅលើគោលដៅដូច ការចង់បាន ៕ ម៉ែវ សាធី

Sathy1

sathy