ព័ត៌មានទាន់ហេតុការណ៍៖

ចិនអនុវត្តយុទ្ធសាស្ត្រពាណិជ្ជកម្មថ្មីសម្រាប់ទប់ទល់អាមេរិក

សង្គ្រាមពាណិជ្ជកម្មអាមេរិកចិនកាន់តែតានតឹង ក្រោយពេលប្រទេសទាំងពីរបានសម្រេចដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ដោយអាមេរិក ដំឡើងពន្ធលើទំនិញចិន ២០០ពាន់លានដុល្លារ ចំណែកចិនវិញក៏បានសម្រេចដំឡើងពន្ធនាំចូលពីអាមេរិក ៦០ពាន់លានដុល្លារ ។

នៅពេលនេះចិន បានប្រើប្រាស់យុទ្ធសាស្ត្រទាក់ទាញពាណិជ្ជកម្ម ដោយមាន គម្រោង បញ្ចុះតម្លៃពន្ធនាំចូល ពីប្រទេស ជាដៃគូពាណិជ្ជកម្ម នៅក្នុងខែតុលាខាង មុខ។ សារព័ត៌មាន Bloomberg News បានផ្សាយនៅថ្ងៃទី២០ខែកញ្ញាថា ចិន មានគម្រោងបញ្ចុះអត្រាពន្ធមធ្យម ពីប្រទេសដៃគូពាណិជ្ជកម្មភាគច្រើនរបស់ខ្លួន យូរ បំផុតក្នុងខែតុលាខាងមុខនេះ។

គួររំឭកឲ្យដឹងថា កាលពីខែកក្កដាកន្លង ទៅ ចិនបានបញ្ចុះពន្ធនាំចូលលើផលិត ផលអ្នកប្រើប្រាស់ជិត១.៥០០មុខ ចាប់ពី ផលិតផលគ្រឿងសំអាង រហូតដល់សម្ភារប្រើប្រាស់ក្នុងផ្ទះ ដែលជាផ្នែកមួយនៃកិច្ចខិតខំបើកទូលាយសេដ្ឋកិច្ចរបស់ខ្លួន ក្នុងនាមជាប្រទេសមហាយក្សសេដ្ឋកិច្ចទី២លើលោក។

ការសម្រេចចិត្តនេះដែរ គឺធ្វើឡើងដើម្បីអនុវត្តតាមការសន្យារបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះប្រទេសដៃគូសេដ្ឋកិច្ច ដែល រួមទាំងសហរដ្ឋអាមេរិក គឺជាគូទំនាស់មួយដែលនឹងចាត់វិធានការបន្ថែមទៀតលើការនាំចូលទំនិញចិន។

សង្រ្គាមពាណិជ្ជកម្មចិន និងសហរដ្ឋ អាមេរិក កាន់តែតានតឹងហើយ ប៉ុន្តែរដ្ឋា ភិបាលក្រុងប៉េកាំង បានអះអាងថា ខ្លួននឹងមិនប្រើរូបិយប័ណ្ណជាអាវុធក្នុងសង្រ្គាមមួយនេះ នោះឡើយ។

នាយករដ្ឋមន្រ្តីចិនលោកលី ខឺឈាំង បាននិយាយប្រាប់ក្រុមប្រតិបត្តិសកល និងក្រុមអ្នកសម្រេចគម្រោងការនយោបាយថា ចិននឹងមិនបញ្ចុះតម្លៃប្រាក់ យាន់ ដើម្បីពង្រឹង ដល់ពាណិជ្ជកម្ម ជាមួយ ប្រទេសផ្សេងទៀត នៅលើពិភពលោក នោះទេ។

លោក លី បានបន្តទៀតថា ចិននឹងមិនដើរចុះតាមផ្លូវជំរុញការនាំចេញ តាមរយៈការបញ្ចុះតម្លៃរូបិយប័ណ្ណជាដាច់ខាត ។

សេចក្តីអធិប្បាយរបស់គាត់ បានកើត មានឡើង ក្រោយសហរដ្ឋអាមេរិក និងចិន ប្រកាសថា ពួកគេនឹងប្រកាសសងសឹក ដំឡើងតម្លៃពន្ធនៅជុំធំបំផុតរបស់ពួកគេលើការនាំចេញ ដែលនឹងចាប់ផ្តើមនៅ សប្តាហ៍ក្រោយនេះ ៕ ម៉ែវ សាធី