ព័ត៌មានទាន់ហេតុការណ៍៖

ចិនឲ្យឡានពេទ្យគគោកឃើញ តែឡានឯកជនចេញយកអ្នកជំងឺ

ម្ង៉ៃ​ណោះ​នាង​ខ្ញុំ​ធ្វើ​ដំណើរ​ចេញពី​ម្ដុំ​វត្ដ​ភ្នំ​កាត់មុខ​មន្ទីរពេទ្យ​១៧៩​ប្រទះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​។​នាង​ខ្ញុំ​ក៏​ឈប់​ម៉ូតូ​ចុះ​ទៅ​មើល​ក្រែង​អ្នក​រង​គ្រោះជា​បងប្អូន​។ការ​ចុះ​ទៅ​មើល​យូរ​ស្រាប់តែ​ឃើញ​រថយន្ដ​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​ទៅ​យក​អ្នក​របួស​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ ។​ ដំបូង​ឡើយ​នាង​ខ្ញុំ​គិត​ថា​ជា​រថយន្ដ​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​១៧៩​នៅ​ទីនោះ​ចេញ​មក​ដឹក​អ្នក​របួសទៅ​សង្គ្រោះ​ប៉ុន្ដែ​បែរជា​ឃើញ​រថយន្ដ​មន្ទីរពេទ្យ​ឯកជន​ទៅ​វិញ​ ។​

​រឿង​បែប​នេះ​បាន​កើត​មាន​ច្រើន​លើក​ដែល​នាង​ខ្ញុំ​ប្រទះ​ភ្នែក​។​ថ្ងៃមុន​ក៏​មាន​ករណី​គ្រោះថ្នាក់​ដោយ​នារី​ម្នាក់​លោត​ពីលើ​ស្ពាន​អាកាស​៧​មក​រា​ដែល​នៅ​ទីនោះ​គឺ​មាន​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​នៅ​ក្បែរ​។ប៉ុន្ដែ​គេ​មិនឃើញ​រថយន្ដ​នៃ​មន្ទីរពេទ្យខាងលើ​នេះ​ចេញ​មក​យក​អ្នក​របួស​នោះ​ឡើយ​។បែរជា​ឃើញ​រថយន្ដ​គ្លិ​និក​ឯកជន​ មួយ​នៅ​ទួល​គោក​មក​ដឹក​អ្នក​របួស​ទៅ​វិញ​ ។​

​បញ្ហា​វិស័យ​សុខាភិបាល​នៅ​តែ​ជា​ចំណោត​ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់​ ដោះស្រាយ​មិន​ចេញ​ ដោយ​មិន​និយាយ​អំពី​បញ្ហា​ចំណាយ​ប្រាក់​ក្នុង​ការ​ព្យាបាល​ជំងឺ​ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នោះ​នាង​ខ្ញុំ​និយាយ​តែ​ករណី​រថយន្ដ​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ រដ្ឋ​គឺ​សង្កេត​ឃើញ​ថា​ មិន​បាន​ធ្វើ​សកម្មភាព​ឱ្យ​បាន​ពេញលេញ​តាម​ភារកិច្ច​ និង​តួនាទី​របស់​ខ្លួន​នោះ​ឡើយ​ ។​ ក្រសួងសុខាភិបាល​ប្រកាស​ថា​ រថយន្ដ​សង្គ្រោះ​ បន្ទាន់​របស់​គ្លិ​និក​ឯកជន​គ្មាន​សិទ្ធិ​ចេញ​ទៅ​ដឹក​អ្នក​របួស​នៅ​តាម​ដងផ្លូវ​នោះ​ ឡើយ​ ។​ ប៉ុន្ដែ​សព្វ​ថ្ងៃនេះ​ បើ​រង់ចាំ​រថយន្ដ​មន្ទីរពេទ្យ​រដ្ឋ​មក​ដឹក​អ្នក​របួស​ក្នុង​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​នានា​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​ ។​

​ហេតុ​ដូច្នេះ​ហើយ​បានជា​នាង​ខ្ញុំ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា​ បើ​ទោះ​ រដ្ឋាភិបាល​ចិន​ផ្ដល់​រថយន្ដ​សង្គ្រោះ​ប៉ុន្មាន​គ្រឿង​ទៀត​មក​ឱ្យ​ក្រសួងសុខាភិបាល​ ក៏​ មិន​អាច​ទៅ​រួច​ដែរ​ ពីព្រោះ​ត្រឹមតែ​អនុវត្ដ​ច្បាប់​មិន​អនុញ្ញាតិ​ឱ្យ​រថយន្ដ​សង្គ្រោះ​ បន្ទាន់​គ្លីនិក​ឯកជន​ចេញ​ដឹក​អ្នក​របួស​ ក៏​មិន​អាច​ទប់ស្កាត់​បាន​ផង​នោះ​ តើ​ក្រសួង​ អាច​ចាត់វិធានការ​យ៉ាង​ដូ​ម្ដេច​ចំពោះ​រថយន្ដ​គ្លីនិក​ឯកជន​ចេញ​ដឹក​អ្នក​របួស​?​ នាង​ ខ្ញុំ​និយាយ​ដោយ​ត្រង់​ថា​ វិស័យ​សុខាភិបាល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ដជា​ ច្រើន​ណាស់​ហើយ​ ។​ និយាយ​ឱ្យ​ខ្លី​គឺ​បាន​បំផ្លាញ​ទំនុកចិត្ដ​របស់​រដ្ឋាភិបាល​“​គណបក្ស​ កាន់​អំណាច​”​ (​អស់​ជា​ច្រើន​)​ ៕