ព័ត៌មានទាន់ហេតុការណ៍៖

ចិន៖សកម្មភាពលើវិស័យពាណិជ្ជកម្មរបស់អាមេរិកគឺជារឿងឥតប្រយោជន៍

នៅថ្ងៃទី១៨ ខែកញ្ញានេះ អនុប្រធានគណៈកម្មការទីផ្សាមូលបត្រចិន CSRC លោក Fang Xinghaiបានបញ្ជាក់ថា សកម្មភាពពាណិជ្ជកម្ម របស់អាមេរិក សំដៅទៅលើប្រទេសចិន គឺជារឿងគ្មាន ប្រយោធន៍ មិនមានប្រសិទ្ធភាពនោះឡើយ ក្នុងពេលដែល ចិនបានត្រៀមលក្ខណៈជាមុនសម្រាប់ទប់ទល់នឹងការដំឡើងពន្ធ របស់អាមេរិក។

មានប្រសាសន៍នៅក្នុងវេទិកាសេដ្ឋកិច្ច លោក Fang ក៏បានបង្ហាញពីក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងពិភាក្សាគ្នាលើបញ្ហា ពាណិជ្ជកម្ម បញ្ចប់វិវាទ ដោយបង្កើនទំនាក់ទំនងពាណិជ្ជកម្មល្អប្រសើរហើយយូរ អង្វែង ។ ប៉ុន្តែរដ្ឋាភិបាលចិន ពេលនេះ កំពុងតែពិភាក្សា ដើម្បីវាយបកទៅលើវិស័យពាណិជ្ជកម្មតបទៅអាមេរិកវិញដែលបានសម្រេចដំឡើងពន្ធ ទៅលើប្រទេសចិន ១០ភាគរយ ដល់ទំនិញមានទឹកប្រាក់ជាង ២០០ពាន់លានដុល្លារ ។

សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨បានឲ្យដឹងថា បច្ចុប្បន្ន សហរដ្ឋ អាមេរិកកំពុងត្រៀមដំឡើងពន្ធថ្មីមួយមានតម្លៃជាង ២០០ពាន់លានដុល្លារលើផលិតផលនាំចូលពីចិន ខណៈជម្លោះពាណិជ្ជកម្មកាន់តែមានសភាពធ្ងន់ធ្ងរជា មួយការគំរាមដំឡើងពន្ធបន្ថែមរហូតដល់២៦៧ពាន់លានដុល្លារពីសំណាក់លោក ដូណាល់ ត្រាំ នៅពេលអនាគត ។

ការដំឡើងពន្ធថ្មីនេះនឹងត្រូវអនុវត្តលើផលិតផលចិនជាង៦,០០០មុខ ហើយវានឹងក្លាយជាការដំឡើងពន្ធដ៏ធំបំផុតមួយរបស់ សហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ន។ ម្យ៉ាង វិញទៀត នៅក្នុងចំណោមផលិតផលទាំងនេះមានដូចជា កាបូបយួរដៃ ស្រូវ និងវាយ នភណ្ឌជាដើម រីឯនាឡិកាដៃឆ្លាតវៃ ឬ (smart watches) ត្រូវបានដកចេញ។ តែយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានព្រមានរួចហើយថានឹងចាត់វិធានការឆ្លើយ តបប្រឆាំងនឹងការដំឡើងពន្ធរបស់សហ រដ្ឋអាមេរិកវិញ ។

សូមជម្រាបថាគម្រោងដំឡើងពន្ធខាងលើរបស់សហរដ្ឋអាមេរិក នឹងត្រូវចូលជា ធរមាននៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយ ចាប់ផ្ដើមពីការអនុវត្តពន្ធ១០ភាគរយ និងបង្កើនរហូត២៥ភាគរយចាប់ពីដើមឆ្នាំ ក្រោយតទៅរហូតទាល់តែប្រទេសទាំងពីរអាចព្រមព្រៀងគ្នាលើ កិច្ចព្រមព្រៀងផ្សះផ្សាជម្លោះពាណិជ្ជកម្មនេះ៕ ម៉េវ សាធី