ព័ត៌មានទាន់ហេតុការណ៍៖

ចិន​កាត់ទោស​ប្រហារជីវិត​គ្រូ​ បង្រៀន​ដែល​រំលោភ​សិស្ស​២៦​នាក់​

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ កាលពី​ថ្ងៃ​ទី​ ២៩​ ខែឧសភា​ ឆ្នាំ​២០១៥​បាន​ផ្សព្វផ្សាយ​ ថា​ តុលាការ​ប្រទេស​ចិន​បាន​សម្រេច​ កាត់ទោស​ប្រហារជីវិត​ទៅ​លើ​ជន​ជាប់​ ចោទ​ជា​គ្រូបង្រៀន​ដែល​បាន​ធ្វើ​សកម្ម​ ភាព​ចាប់រំលោភ​កូនសិស្ស​ស្រី​របស់​ខ្លួន​ រហូត​ដល់​២៦​នាក់​កាលពី​អំឡុង​ឆ្នាំ​២០១១​ និង​ឆ្នាំ​២០១២​ ស្ថិត​នៅ​សាលា​ក្នុង​ ភូមិ​មួយ​ ខេត្ដ​ Gansu​ ។​

​តុលាការ​កំពូល​របស់​ប្រទេស​នេះ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា​ អតីត​ គ្រូបង្រៀន​ Li​ Jishun​ បាន​ប្រព្រឹត្ដ​បទ​ ឧក្រិដ្ឋ​បំពាន​ផ្លូវភេទ​ទៅ​លើ​សិស្ស​ស្រី​ អាយុ​ចន្លោះ​ពី​៤​ឆ្នាំ​ដល់​១១​ឆ្នាំ​។​ ជន​ ល្មើស​ឈ្មោះ​ Li​ បាន​ធ្វើ​សកម្មភាព​ចាប់​ រំលោភ​កូនសិស្ស​របស់​ខ្លួន​នៅ​ក្នុង​ថ្នាក់​ រៀន​ នៅ​តាម​សយនដ្ឋាន​ និង​នៅ​ក្នុង​ព្រៃ​ ក្បែរ​ភូមិ​ ជិត​ទីប្រជុំជន​ Wushan​ ។​

​ប្រភព​បាន​បន្ដ​លើក​ឡើង​ដោយ​ក្ដី​ ព្រួយបារម្ភ​ពី​សកម្មភាព​កើនឡើង​ករណី​ រំលោភ​ផ្លូវភេទ​ទៅ​លើ​កុមារ​នៅ​ក្នុង​ ប្រទេស​ចិន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ នេះ​គឺ​មាន​រហូត​ដល់​ជាង​៧​ពាន់​ករណី​ ។​

​តុលាការ​ប្រទេស​ចិន​មិន​បាន​បញ្ជាក់​ ពី​ដំណើររឿង​នៅ​ក្នុង​ការ​ចាប់ខ្លួន​ជនល្មើស​ ខាងលើ​នោះ​ឡើយ​ ប៉ុន្ដែ​បាន​បញ្ជាក់​ថា​ ជនល្មើស​បាន​ធ្វើ​សកម្មភាព​រំលោភ​ បំពាន​ផ្លូវភេទ​ទៅ​លើ​ជន​រង​គ្រោះ​ក្នុង​ ម្នាក់​លើស​ពី​មួយ​ដង​ ។​

​តុលាការក្រុង​Gansu​ បាន​រក​ឃើញ​ កំហុស​របស់​អតីត​គ្រូបង្រៀន​ Li​ Jishun​ ថា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ សង្គម​ ដូច្នេះ​ទោស​កំហុស​របស់​គាត់​ គឺ​ សក្ដិ​សម​នឹង​ការ​ប្រហារជីវិត​ ។​

​ក្នុង​ករណី​ដ៏​កម្រ​មួយ​ តុលាការ​របស់​ ប្រទេស​នេះ​បាន​ចេញ​របាយការណ៍​ប្រាប់​ ដល់​មតិ​សាធារណៈ​ ក៏​ដូច​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​ថា​ ចាប់តាំងពី​ឆ្នាំ​២០១២​ រហូត​ ដល់​ឆ្នាំ​២០១៤​ តុលាការ​បាន​ធ្វើ​សវ​នា​ ការ​ទៅ​លើ​សំណុំរឿង​រំលោភ​បំពាន​ផ្លូវ​ ភេទ​រហូត​ដល់​៧.១៤៥​ករណី​ ៕

china-executed-384x265