ព័ត៌មានទាន់ហេតុការណ៍៖

ចិន​គំរាម​ឥណ្ឌា​ “​មិន​ត្រូវ​លេង​នៅ​ លើ​ទីលាន​របស់​ខ្លួន​នោះ​ឡើយ​”

ទីក្រុង​បេ​កាំ​ង​បាន​ប្រកាស​ថា​ ចិន​ និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​ ខិតខំ​ការពារ​សន្ដិភាព​ ស្ថ​រិ​ភាព​ក្នុង​តំបន់​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​ ហើយ​ចិន​មិន​ អនុញ្ញាត​ឱ្យ​អា​មេ​រិ​ក​ ឥណ្ឌា​ជ្រៀតជ្រែក​ ចូល​ទីកន្លែង​នេះ​ ដែល​ចិន​ចាត់​ទុក​ថា​ “​ជាទី​លាន​ផ្ទះ​របស់​ខ្លួន​”​ ។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​ប្រតិកម្ម​ខាង​ លើ​ក្រោយ​ពេល​អា​មេ​រិ​ក​និង​ឥណ្ឌា​បាន​ ចេញ​សេចក្ដី​ប្រកាស​រួម​ស្ដី​ពី​ស្ថានភាព​ សន្ដិសុខ​ សេរីភាព​ចរាចរណ៍​នៅ​លើ​ ដែនសមុទ្រ​ និង​ដែនអាកាស​ក្នុង​តំបន់​ សមុទ្រ​ចិន​ភាគ​ខា​ត្បូង​ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ បាន​ប្រកាស​ថា​ ស្ថានភាព​វិបត្ដិ​នៅ​ដែន​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​ ចាំបាច់​ត្រូវ​តែ​ ដោះស្រាយ​ដោយ​ការ​ចរចា​រវាង​ភាគី​ ពាក់ព័ន្ធ​ ។​ ស្ថានភាព​បច្ចុប្បន្ន​នៅ​ដែន​ សមុទ្រ​ចិន​ភាក​ខាងត្បូង​ គឺ​មាន​សុខ​ សន្ដិភាព​ បើ​ទោះបី​នៅ​មាន​វិវាទ​មួយ​ ចំនួន​រវាង​ចិន​នឹង​ប្រទេស​អាស៊ាន​ក៏​ដោយ​។​

​កន្លង​មក​ចិន​បាន​ប្រកាស​ថា​ អា​មេ​ រិ​ក​និង​ឥណ្ឌា​ មិន​ត្រូវ​ព្រួយបារម្ភ​ពី​សេរី​ ភាព​ចរាចរណ៍​លើ​ដែនសមុទ្រ​និង​ដែន​ អាកាស​នៅ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ ត្បូង​នោះ​ឡើយ​ ។​ ការ​ប្រកាស​រួម​រវាង​ អា​មេ​រិ​ក​នឹង​ឥណ្ឌា​ មិន​បាន​និយាយ​ផ្ទាល់​ ដល់​ប្រទេស​ចិន​នោះ​ឡើយ​ គ្រាន់តែ​ បង្ហាញ​ការ​ព្រួយបារម្ភ​ពី​វិវាទ​នៅ​ដែន​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​តែ​ប៉ុណ្ណោះ​ ។​

​ចិន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ខ្លាច​អា​មេ​រិ​ក​-​ឥណ្ឌា​លូកដៃ​ចូល​ក្នុង​ ស្ថានភាព​ដែនសមុទ្រ​ខាងត្បូង​ដែល​ជា​ ទីលាន​ផ្ទះ​របស់​ចិន​ ជា​ផលប្រយោជន៍​ ចម្បង​បំផុត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចិន​ ឱ្យ​ក្លាយទៅជា​ប្រទេស​មហាអំណាច​ សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​នា​ពេល​ អនាគត​ ។​

​អ្វី​ដែល​ចិន​កាន់តែ​ព្រួយបារម្ភ​ជាង​ នេះ​ទៅ​ទៀត​នោះ​ គឺ​ឥណ្ឌា​បាន​ឯកភាព​ លក់​កាំជ្រួច​មី​ស៊ី​ល​ឱ្យ​វៀតណាម​និង​ជំរុញ​ ឱ្យ​មាន​សកម្មភាព​យាមល្បាត​នៅ​តាម​ ដែនសមុទ្រ​ ។​ សារព័ត៌មាន​ឥណ្ឌា​អ៊ិ​ច​ ហ្វ្រេ​ស​កាលពី​ថ្ងៃ​ទី​២៩​មក​រា​ បាន​ផ្សព្វ​ ផ្សាយ​ថា​ ឥណ្ឌា​-​អា​មេ​រិ​ក​មាន​គម្រោង​ ជួយ​ដល់​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ាន​ ដែល​មាន​វិវាទ​ជាមួយ​ចិន​ ពិសេស​គឺ​ការ​ សម្រេច​លក់​មី​ស៊ី​ល​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ គឺ​ភាគី​ឥណ្ឌា​ ដែល​ចិន​ចាត់​ទុក​ថា​ ជា​សកម្មភាព​ជំរុញ​ឱ្យ​មាន​អសន្ដិសុខ​ក្នុង​ តំបន់​ ។​ ការ​គាំទ្រ​ដល់​ប្រទេស​ដែល​មាន​ វិវាទ​ជាមួយ​ចិន​ជា​សកម្មភាព​ដែល​ភាគី​ ចិន​មិន​អាច​ទទួលយក​បាន​ឡើយ​ ៕
5(83)