ព័ត៌មានទាន់ហេតុការណ៍៖

ចិន​បង្ហាញ​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ដោយសារ​តែ​រុ​ស្ស៊ី​លក់​កាំជ្រួច​មី​ស៊ី​ Klub​ ឲ្យ​វៀតណាម​

​គេហទំព័រ​មួយ​និយាយ​អំពី​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ដែល​មា​នទី​តាំងនៅ​អា​មេ​រិ​កបាន​ផ្សព្វផ្សាយ​ចំពោះ​អត្ថបទ​មួយ​និយាយ​អំពី​ចិន​បាន​តវ៉ា​ជាមួយ​រុ​ស្ស៊ី​ វៀតណាម​ និង​អា​មេ​រិ​ក​ ក្រោយ​ពេល​ទីក្រុង​ម៉ូ​ស្គូ​បាន​យល់ព្រម​លក់​កាំជ្រួច​មី​ស៊ី​ល​៥០​ដើម​ប្រភេទ​ Klub​បំពាក់​នៅ​លើ​នាវាមុជទឹក​ ឈ្មោះ​ហាណូយ​ របស់​ប្រទេស​វៀតណាម​។​

​មក​ទល់​ពេល​នេះ​ ភាគី​រុ​ស្ស៊ី​បាន​ប្រគល់​ឲ្យ​វៀតណាម​បាន​២៨​ដើម​រួច​ហើយ​នៅ​ប្រភេទ​មី​ស៊ី​ល​ខាងលើ​ ។​ ចិន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដោយសារ​តែ​មី​ស៊ី​ល​នោះ​អាច​វាយប្រហារ​ទាំង​នៅ​លើ​ដីគោក​ផង​ដែរ​។​ កន្លង​មក​រុ​ស្ស៊ី​ និង​វៀតណាម​បាន​ខិតខំ​ធ្វើ​ឲ្យ​ស្ថានភាព​ធូរស្រាល​ជាង​មុន​ជាមួយ​ចិន​ជុំវិញ​ការ​ទិញ​កាំជ្រួច​មី​ស៊ី​ល​ខាងលើ​នេះ​។​

​គេហទំព័រ​អា​មេ​រិ​កបាន​ផ្សាយ​ថា​ នាវាមុជទឹក​ឥណ្ឌា​ អា​ហ្សឺ​រៀ​ និង​វៀតណាម​ បាន​ប្រើប្រាស់​កាំជ្រួច​មី​ស៊ី​ល​ខាងលើ​ប្រកបដោយ​ប្រសិទ្ធភាព​។​ ប្រទេស​ជា​ច្រើន​នៅ​តែ​ពេញ​និយម​ចំពោះ​កាំ​ច្រួច​មី​ស៊ី​ល​ប្រភេទ​ខាងលើ​បើ​ទោះបី​ឥណ្ឌា​បាន​សាកល្បង​ខុស​បច្ចេកទេស​បន្តិច​ប​ន្ទួ​ច​កាលពី​ឆ្នាំ​២០០៧​ក៏​ដោយ​។​ កាំជ្រួច​មី​Klub​ មាន​ទម្ងន់​២​តោន​ ផ្ទុក​ក្បាល​គ្រាប់​បាន​២០០​គីឡូក្រាម​អាច​បាញ់​ចេញពី​នាវាមុជទឹក​។​ កាំជ្រួច​មី​ស៊ី​ល​ខាងលើ​ និង​បង្កើន​ល្បឿន​ក្នុង​រយៈពេល​១៥​នាទី​ចុង​ក្រោយ​មុន​ទៅ​ដល់​គោលដៅ​ ធ្វើ​ឲ្យ​គូភាគី​មិន​អាច​ទប់ទល​ទាន់​ពេលវេលា​។​

​កម្លាំង​ទាហានជើងទឹក​វៀតណាម​ទើបតែ​ទទួល​បាន​នាវាមុជទឹក​ពីរ​គ្រឿង​ពី​ប្រទេស​រុ​ស្ស៊ី​ដើម្បី​បង្កើន​ការ​យាមល្បាត់​តាម​ដែនសមុទ្រ​ ក្នុង​ពេល​ដែល​មាន​ភាព​តានតឹង​ជាមួយ​ប្រ​ទែស​ចិន​ជុំវិញ​ដែន​អាធិបតេយ្យ​ភាព​៕ម៉ែវ សាធី

clubmissileindia_edfa