ព័ត៌មានទាន់ហេតុការណ៍៖

ចិន​បង្ហាញ​មហិច្ឆតា​គ្រប់គ្រង​ដែន​ អាកាស​បង្កើត​ទីក្រុង​អាវ​កាស​

​ចិន​ជា​ប្រទេស​ដែល​ចូលរួម​ស្រាវ​ ជ្រាវ​ដែន​អាវ​កាស​យឺត​ជាង​បណ្ដា​ប្រទេស​ លោក​ខាងលិច​ ប៉ុន្ដែ​ទីក្រុង​ប៉េ​កាំ​ង​បាន​ បង្ហាញ​ពី​ឆន្ទៈ​ និង​មហិច្ឆតា​របស់​ខ្ល្លួ​ន​ក្នុង​ ការ​គ្រប់គ្រង​ដែនអាកាស​ ។​ បច្ចុប្បន្ន​ ចិន​មិន​ត្រឹមតែ​ពង្រីក​ការ​គ្រប់គ្រង​និង​ បង្កើត​ទីក្រុង​បន្ថែម​នៅ​លើ​ផែនដី​នោះ​ ទេ​ ថែម​ទាំង​មាន​គម្រោង​បង្កើត​ទីក្រុង​ អាវ​កាស​ ទៀត​ផង​ ។​

​ទីក្រុង​អាវ​កាស​ចិន​បាន​សាងសង់​ នៅ​ភាគ​ពាយ័ព្យ​នៃ​ទីក្រុង​ប៉េ​កាំ​ង​មាន​ ការ​យាមកាម​យ៉ាង​តឹងតែង​ ។​ ទីក្រុង​ នោះ​មិនមែន​ជាទី​តាំង​ហិរញ្ញវត្ថុ​ឬ​រដ្ឋ​ បាល​នោះ​ឡើយ​ គឺជា​កន្លែង​សម្រាប់​ អនុវត្ដ​គម្រោង​ប្រកបដោយ​មហិច្ឆតា​ របស់​ចិន​ ។​ គម្រោង​៩២១​ ជា​កម្មវិធី​ គ្រប់គ្រង​ដែន​អាវ​កាស​របស់​ចិន​ដោយ​ មាន​យាន​អាវ​កាស​មាន​មនុស្ស​បើក​ ទៀត​ផង​ ។​

​អ្នក​សារព័ត៌មាន​បរទេស​មិន​មាន​ ឱកាស​ចូល​ទៅ​កាន់​ទីនោះ​ឡើយ​ដោយ​ សារ​តែ​ជាទី​តាំង​សម្ងាត់​ ហើយ​ជា​កន្លែង​ ហ្វឹកហ្វឺន​អាកាសយានិក​សម្រាប់​បើក​ យាន​អាវ​កាស​។​ បណ្ដាញ​ព័ត៌មាន​ល្បី​ បំផុត​លើ​ពិភពលោក​ ស៊ី​អិន​អិន​ បាន​ ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ចិន​អស់​ រយៈពេល​ជាង​មួយ​ឆ្នាំ​ទើប​មានឱកាស​ បាន​ចូល​ទៅ​កាន់​ទីនោះ​តែ​ត្រូវ​គោរព​ តាម​លក្ខខណ្ឌ​ដែល​ទីក្រុង​អាវ​កាស​បាន​ កំណត់​ ។​

​អាវ​កាស​យានិក​៣​រូប​មានឈ្មោះ​ Nie​ Haisheng,​ Zhang​ Xiaoguang​ និង​ Wang​ Yaping​ ជា​អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​ ដែន​អាវ​កាស​ទទួល​បាន​ជោគជ័យ​បំផុត​ របស់​ចិន​កាលពី​ឆ្នាំ​២០១៣​ ។​ អាវ​កាស​ យានិក​ទាំងអស់​របស់​ចិន​សុទ្ធ​សឹង​ជា​ មន្ដ្រី​យោធា​ក្នុង​ជួរ​កម្លាំង​ទាហាន​បដិវត្ដន៍​ ប្រជាជន​ចិន​មានចំណេះ​វិជ្ជា​យ៉ាង​ទាប​ មហាវិទ្យាល័យ​មាន​កម្ពស់​និង​ទម្ងន់​តាម​ តម្រូវការ​នៃ​ទីក្រុង​អាវ​កាស​។​

​អាវ​កាស​យានិក​ដែល​ទទួល​បានការ​ ចាប់អារម្មណ៍​ជាងគេ​បំផុត​គឺ​នាង​Wang​ Yaping​ ដោយនៅ​ឆ្នាំ​២០១៣​ នាង​បាន​ បង្ហាត់បង្រៀន​ដល់​និស្សិត​ចិន​៦០​នាក់​ តាម​ប្រព័ន្ធ​អន​ឡាញ​ពី​ដែន​អាវ​កាស​ ហើយ​ការ​បង្ហាត់បង្រៀន​ធ្វើ​ឡើង​ពី​ដែន​ អាវ​កាស​ផ្ទាល់​តែ​ម្ដង​ ។​

​បើ​ទោះបី​ចិន​ចូលរួម​ប្រកួតប្រជែង​ ដែន​អាវ​កាស​យឺតយ៉ាវ​ជាង​ប្រទេស​លោក​ ខាងលិច​ ប៉ុន្ដែ​ចិន​ទទួល​បាន​ជោគជ័យ​ ជា​ច្រើន​មិន​ចាញ់​ប្រទេស​ដើរ​មុន​នោះ​ ឡើយ​ ។​ កាលពី​ឆ្នាំ​២០១៣​ បុគ្គលិក​ ដែល​បម្រើ​ការ​នៅ​ក្នុង​វិស័យ​អាវ​កាស​ របស់​អា​មេ​រិ​ក​មាន​៨​ម៉ឺន​នាក់​ អឺរ៉ុប​៣៦​ ពាន់​នាក់​ និង​ចិន​មាន​២៥​ពាន់​នាក់​ ។​ មូលនិធិ​ចំណាយ​ទៅ​លើ​វ​ស័​យ​អាវ​កាស​ របស់​ចិន​មាន​តែ​៦,១​ពាន់​លាន​ដុល្លារ​ ទាប​ជាង​អា​មេ​រិ​ក​ជា​ច្រើន​ដែល​មាន​រហូត​ ដល់​ទៅ​៣៩,៣​ពាន់​លាន​ដុល្លារ​ ។​ ប៉ុន្ដែ​ ការ​ចំណាយ​លើ​ដែន​អាវ​កាស​របស់​ចិន​ ច្រើន​ជាង​ប្រទេស​រុ​ស្ស៊ី​ដែល​ជា​ប្រទេស​ អាវ​កាស​ជើង​ចាស់​ ។​ រុ​ស្ស៊ី​ចំណាយ​ទៅ​ លើ​វិស័យ​នេះ​តែ​៥,៣​ពាន់​លាន​ដុល្លារ​ ។​

​បើ​ត្រួតពិនិត្យ​ពី​ភាព​ជោគជ័យ​ក្នុង​ បាញ់​បង្ហោះ​យាន​អាវ​កាស​គឺ​រុ​ស្ស៊ី​បាញ់​ បង្ហោះ​៣១​ដង​ប្រកបដោយ​ជោគជ័យ​ អា​មេ​រិ​ក​មាន​១៩​ដង​ និង​ចិន​មាន​១៤​ ដង​ ។​ ប៉ុន្ដែ​បើ​គិតតែ​ក្នុង​រយៈពេល​ខ្លី​ដូច​ គ្នា​ការ​បាញ់​បង្ហោះ​របស់​ចិន​ច្រើន​ជាង​ អា​មេ​រិ​ក​និង​រុ​ស្ស៊ី​ទៅ​ទៀត​ ។​

​ការ​ប្រកួតប្រជែង​ទៅ​លើ​ដែន​អាវ​ កាស​មិនមែន​ជា​ការ​បង្ហាញ​ពី​ឥទ្ធិពល​ពី​ ការ​ចំណាយ​បច្ចេកវិទ្យា​នោះ​ឡើយ​វា​ជា​ កិច្ច​សហប្រតិបត្ដិការ​ថ្មីៗ​រវាង​ប្រទេស​ នឹង​ប្រទេស​ ។​ ស្ថានីយ​អាវ​កាស​អន្ដរជាតិ​ អាយ​អេស​អេស​ មាន​ប្រទេស​ចំនួន​១៥​ ចូលរួម​ក្នុង​នោះ​អា​មេ​រិ​ក​ រុ​ស្ស៊ី​ និង​ជប៉ុន​ នាំមុខ​ ។​
​ចំណែក​ចិន​ឈរ​នៅ​ខាងក្រោម​ កិច្ច​សហប្រតិបត្ដិការ​នោះ​ ទាំងនោះ​ហើយ​ បាន​ធ្វើ​ឱ្យ​អាវ​កាស​យានិក​ចិន​២១​រូប​ មិន​អាច​ចូល​ទៅ​កាន់​ស្ថានីយ​អាវ​កាស​ អន្ដរជាតិ​បាន​ឡើយ​ ដោយ​រង​សម្ពាធ​ ពី​អា​មេ​រិ​ក​។​ អា​មេ​រិ​ក​ក៏​បាន​ស្នើ​ដល់​ អង្គការ​ណា​សា​មិន​ត្រូវ​សហការ​ទ្វេភាគី​ ជាមួយ​ក្រុម​អាវ​កាស​ចិន​នោះ​ឡើយ​ ដោយ​ព្រួយបារម្ភ​ពី​សន្ដិសុខ​ជាតិ​ ៕​ ម៉ែ​វ​ សា​ធី​

p3-defense-a-20140120