ព័ត៌មានទាន់ហេតុការណ៍៖

ចុះត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ កង្ហត ក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ កង្ហត ស្ថិតក្នុងខេត្តបាត់ដំបង។

ប្រព័ន្ធធារាសាស្ត្រ កង្ហត ត្រូវបានស្ថាបនាឡើងនៅអំឡុងឆ្នាំ ២០០៩-២០១៣ ដោយថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ។ ប្រព័ន្ធនេះ មានសំណង់ទ្វារមេកាត់ស្ទឹងសង្កែ ស្ថិតនៅឃុំត្បែងមានជ័យ ស្រុកបាណន់ និងមានប្រព័ន្ធប្រឡាយស្រោចស្រព និងដោះទឹក ដែលដើរតួនាទីយ៉ាងសំខាន់ ពិសេសការផ្តល់ទឹកបម្រើដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិកររាប់ម៉ឺនហិកតា នៅក្នុងស្រុកបាណន់ មោងឫស្សី គាស់ក្រឡ សង្កែ និងក្រុងបាត់ដំបង ៕