ព័ត៌មានទាន់ហេតុការណ៍៖

ចូលកោសជប់ម៉ាស្សា២ដងទើបដឹងថាគេលួចបន្លំដូរលុយក្លែងក្លាយជិត២០០ដុល្លារប្តឹងនគរបាលឲ្យជួយ

ភ្នំពេញៈ បុរសម្នាក់ខណៈចូលទៅកោសជប់-ម៉ាស្សា ត្រូវនារីម៉ាស្សាលួចដូរលុយពិតដាក់លុយក្លែងក្លាយចូលកាបូបចំនួនជិត២០០ដុល្លារពីរដងទៅហើយទើបសម្រេចទៅដាក់ពាក្យបណ្ដឹងនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យឲ្យជួយធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៣០យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះកោសជប់យីហោ ហេង ហេង ម៉ាស្សា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងជិតនិងស្តុបលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះឈ្មោះ ប៉ិនម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមេការបន្ទប់ជួលស្នាក់នៅក្នុងភូមិដំណាក់ធំ២ខណ្ឌមានជ័យ បានអះអាងថាគាត់បាត់បង់លុយពិតចំនួនជិត200$។

NKD-36x6_outline

ប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន រូបគាត់មិនស្រួលខ្លួនក៏ចូលទៅកោសជប់-ម៉ាស្សា នៅផ្ទះខាងលើ ហើយពេលចុលទៅដល់នារីម៉ាស្សាឲ្យស្រាតខោព្យួរនឹងជញ្ជាំងរួចនាងកោសជប់ម៉ាស្សាឲ្យ ដោយមិនបានដឹងថា ការព្យួរខោក្បែរជញ្ជាំងនេះត្រូវបានគេដូរលុយយកលុយពិតទៅបាត់ ដាក់ក្លែងក្លាយជំនួសនោះទេ។ លុះត្រឡប់ទៅផ្ទះវិញហូតកាបូបលុយមកពិនិត្យ ទើបដឹងថា ត្រូវគេដូរលុយក្លែងក្លាយដាក់ក្នុងកាបូបតែមិនទាន់ហ៊ានមាត់កទេ។ ដោយមានការសង្ស័យលើកន្លែងម៉ាស្សាខាងលើជាអ្នកដូរលុយក្លែងក្លែង មកដល់ថ្ងៃកើតហេតុរូបគាត់ក៏បានដាក់លុយពិតទៅកោសជប់នៅទីនោះម្តងទៀតសរុបទាំងមុននិងក្រោយជិត២០០ដុល្លារ ហើយត្រូវនារីម៉ាស្សាលួចដូរលុយក្លែងក្លែងទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើលហើយពេលនោះត្រូវអ្នកកាងនៅទីនោះបម្រុងព្រួតវាយគាត់ថែមទៀតទើបគាត់សម្រេចចិត្តទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍និងបោសសម្អាតកន្លែងម៉ាស្សាខិលខូចមួយកន្លែងនេះកុំឲ្យថ្វើបែបនេះតទៅទៀត ៕ ប្រាថ្នា