ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ចូលម៉ាស្សាវ៉ៃសិច ចេញមកវិញបាត់លុយក្នុងកាបូប៨ម៉ឺនរៀល រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយ

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅធ្វើអន្តរាគមន៍ទាំងយប់ បន្ទាប់ពីបុរសម្នាក់ទៅប្តឹងថា ខ្លួនគាត់ចូលទៅកោសជប់ ហើយនិយាយត្រូវគ្នាជាមួយអ្នកកោសជប់វ៉ៃសិចរួចរាល់ហើយ ក៏បង់លុយឱ្យគ្រប់ចំនួន ។ លុះពេលជិះម៉ូតូចេញទៅវិញចាក់សាំងទើបដឹងថាបាត់លុយអស់៨ម៉ឺនរៀលក៏ត្រឡប់មកវិញ សួរនាំស្ត្រីម៉ាស្សារូបនោះ តែនាងប្រកែកថា មិនបានយកទេ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ឧសភា នៅផ្ទះម៉ាស្សា កោសជប់មួយ ស្ថិតតាមផ្លូវទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលប៉ុស្តិ៍ សំរោងក្រោមបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានជិះម៉ូតូទៅប្តឹងសមត្ថកិច្ចទីនោះ ថា នៅយប់នោះដោយសារមិនសូវស្រួលខ្លួន គាត់ក៏ចូលទៅកោសជប់នៅផ្ទះម៉ាស្សាយីហោ១៦៨ ក្នុងតម្លៃ៣ដុល្លារ ។ ពេលចូលក្នុងបន្ទប់កោសជប់ ស្ត្រីម៉ាស្សាបានឱ្យគាត់ដោះសម្លៀកបំពាក់ព្យួរនៅជញ្ជាំង រួចឱ្យគាត់ស្លៀកកន្សែងហើយឱ្យដេកផ្កាប់មុខដើម្បីកោសជប់ ។ខណៈកំពុងដេកផ្កាប់មុខកោសជប់នោះ ស្រាប់តែមានសំឡេងគោះទ្វារ ហើយស្ត្រីម៉ាស្សាខាងលើបានដើរចេញទៅ ឯគាត់មិនបានចាប់អារម្មណ៍មើលទៅស្ត្រីម៉ាស្សានោះទេ គឺនៅតែដេកផ្កាប់មុខដដែល ។ បន្ទាប់មក ទើបស្ត្រីម៉ាស្សានោះចូលមកកោសខ្យល់ឲ្យគាត់បន្តទៀត ហើយគាត់ក៏បានសួរថាវ៉ៃសិចបានអត់? ស្ត្រីម៉ាស្សានោះឆ្លើយថាអូខេ បានតើបង!តែសុំបងថែមលុយឲ្យខ្ញុំចំនួន៦ម៉ឺនរៀលទៀត។ ពេលនោះគាត់បានសុំចុះត្រឹម៥ម៉ឺនរៀល ស្ត្រីរូបនោះក៏យល់ព្រម ហើយក៏នាំគ្នារួមភេទរហូតបានសម្រេចតែម្តង។

បុរសរូបនេះនិយាយប្រាប់ទៀតថា បន្ទាប់មករូបគាត់ក៏ចេញទៅផ្ទះដោយជិះម៉ូតូចេញទៅចាក់សាំង ស្រាប់តែឃើញលុយនៅក្នុងកាបូបសល់តែ៣ម៉ឺនរៀល ទើបដឹងថាបាត់លុយអស់៨ម៉ឺន ក៏បានជិះម៉ូតូទៅសួរនាំស្ត្រីម៉ាស្សាខាងលើវិញ ។ ប៉ុន្តែស្ត្រីម៉ាស្សានោះបានប្រកែកថាមិនបានយកលុយទេ បុរសនេះក៏ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ប៉ុន្តែសមត្ថកិច្ចសួរនាំដឹងថាមិនមែនជាទឹកដីរបស់ខ្លួនក៏បានប្រាប់ឱ្យទៅប្តឹងនៅប៉ុស្តិ៍នគរបាលសំរោងក្រោមវិញ ។

ពេលទៅដល់ប៉ុស្តិ៍នគរបាលសំរោងក្រោមសួរនាំបុរសនេះទើបដឹងថា ផ្ទះម៉ាស្សាកោសជប់មួយកន្លែងនេះកាលពីជាងមួយខែមុន បានលួចលុយភ្ញៀវចំនួន៤៥០ដុល្លារម្តងហើយ ត្រូវជនរងគ្រោះប្តឹងលុះសមត្ថកិច្ចចុះទៅជួយអន្តរា គមន៍ តែខាងផ្ទះម៉ាស្សានោះបានសងវិញចំនួន៣៥០ដុល្លារ ។លុះម្តងនេះ ភ្ញៀវបាត់លុយអស់៨ម៉ឺនរៀលទៀតទើប សមត្ថកិច្ចនាំស្រ្តីម៉ាស្សាទៅសួរនាំ ហើយដំបូងនាងប្រកែកថាអត់បានយកទេ តែចុងក្រោយបានយល់ព្រមសងលុយចំនួន៨ម៉ឺនរៀលទៅបុរសនោះវិញដើម្បីបញ្ចប់រឿងតែម្តង ៕ ប្រាថ្នា