ព័ត៌មានទាន់ហេតុការណ៍៖

ចេកពងមាន់ឡើងថ្លៃខ្ពស់ ម្ចាស់ចម្ការចេកសប្បាយចិត្តញញឹមបិទមាត់មិនជិត

ភ្នំពេញ៖  ខណៈជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិននោះ គឺចេកពងមាន់ហាក់ដូចជាហកឡើងមានតំលៃខ្ពស់កបពពក បើធៀបទៅនឹងបណ្ដាឆ្នាំមុនៗនោះ ។ នេះបើយោងតាមសំដីក្រុមឈ្មួញដើរប្រមូលទិញចេកពងមាន់នៅតាមចំការចេកនានានៅស្រុកគៀនស្វាយ និងស្រុកស្អាងខេត្តកណ្ដាលគាត់និយាយប្រាប់កាលពីព្រឹកថ្ងៃទី១១  ខែ​កុមៈ្ភ ឆ្នាំ២០១៨ នេះ ។

បើតាមការរៀបរាប់អ្នកមីង  ម៊ឺន ចរិយាគាត់ បាននិយាយថា៖ នៅឆ្នាំនេះចេកពងមាន់ឡើងថ្លៃខ្ពស់ហើយពិបាករកទិញទៀតនៅតាមចំការនិមួយៗ ​ដោយម្ចាស់ចំការគាត់លក់ក្នុងតំខ្ពស់ខ្ពស់ដោយទៅតាមស្ទងចេកពងមាន់តូចធំនោះ គឺ១ស្និត ធំ ជិត៣ម៊ឺនរៀលទៅ៤ម៉ឺនរៀល ហើយដល់ស្និតធំ ថ្លោស  តំលៃជាង៤ទៅ៥ម៊ឺនរៀលឯណោះ ខណៈថ្លៃធម្មតាតែ៣ ទៅ៤ពាន់រៀលតែប៉ុណ្ណោះ ។​នេះនៅមិនទាន់គិតពីតំលៃយកមកលក់ដូរនៅតាមបណ្ដាផ្សារនានាក្នុងរាជធានីភ្នំពេញនាថ្ងៃបុណ្យចូលឆ្នាំចិនផង ។

ក្រុមឈ្មួញនិយាយទៀតថា៖ នៅពេលចេកពងមាន់ឡើងថ្លៃខ្ពស់ដូចនេះហើយនោះនៅពិបាកដើររកទិញទៀត នៅតាមចំការនិមួយៗនោះ មិនសូវមានចេកដូចបណ្ដាឆ្នាំមុនៗ ហើយបើមានក៏ថ្លៃដែរហើយមានតែក្រុមឈ្មួញទាំងគេ ទាំងយើងជិះម៉ូតូដើរប្រមូលរកទិញចេកពងមាន់មកស្តុកទុក សម្រាប់យកមកលក់បន្តទៅទីផ្សារនានានៅភ្នំពេញនាថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ។

ទោះបីក្រុមឈ្មួញគាត់និយាយត្អូញត្អែរពីតំលៃចេកពងមាន់វាមានតំលៃខ្ពស់យ៉ាងនេះក្ដី តែម្ចាស់ចំការចេកពងមាន់និមួយៗគាត់ញញឹមបិទមាត់មិនជិតទេដោយសប្បាយចិត្តប្រមូលផលពីការលក់ចេកពងមាន់នៅឆ្នាំនេះ ចេកពួកគាត់លក់បានតំលៃខ្ពស់ផងដែរ ។

រីឯលោកម៉ៅ សារឿន គាត់និយាយថា នៅឆ្នាំនេះ រកស៊ីទិញលក់ផ្លែចេកពងមាន់គឺពិបាកចំណេញណាស់ ព្រោះអីយើងទិញចំការវាមានតំលៃខ្ពស់ពេកហើយដល់យកទៅលក់ដូរនៅទីផ្សារនានា នៅភ្នំពេញនៅបុណ្យចូលឆ្នាំចិន នៅឆ្នាំនេះមិនដឹងចំណេញ ឬខាត ឬទប់ដល់ថ្លៃដើមរួចខ្លួនឬយ៉ាងណានោះទេ ដោយទិញចេកពីម្ចាស់ចំការមានតំលៃខ្ពស់ពេកចឹងនោះ ហើយម៉្យាងទៀត ទោះបីចេកថ្លៃយ៉ាងនេះក្ដី ក៏ក្រុមឈ្មួញនៅតែដណ្ដើមគ្នាទិញ បើយើងមិនទិញ ក៏គេទិញដែរ ៕  សំរឹត