ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីហួ​ប​ការ​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​ស្លាប់​ប្រពន្ធ​ និង​ប្ដី​រង​បូស​ធ្ងន់​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖​ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​និង​បុរស​ជា​ប្ដី​បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ដោយ​រថយន្ត​បុក​ម៉ូតូ​ពេញទំហឹង​ ខណៈ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ចេញពី​ស៊ី​ការ​គេ​ ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​នាទី​ ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៥​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៥​ ត្រង់​ចំណុច​ភូមិ​ គោក​ទន្លាប់​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​។​

លោក​អនុ​សេនិយ៍​ឯក​ ហ៊ីង​ហាន​ អធិការរង​ផែន​សណ្តាប់ធ្នាប់​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គលបុរី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នោះ​មានឈ្មោះ​ ជុំ​លី​ន​ អាយុ​៥៤​ឆ្នាំ​ (​ជា​ប្រពន្ធ​បាន​ស្លាប់​)​ ចំណែក​ប្តី​ដែល​រង​របួសធ្ងន់​មានឈ្មោះ​ រស់​ ឃុ​ល​ អាយុ​៥០​ឆ្នាំ​អ្នក​ទាំង​២​រស់នៅ​ភូមិ​តា​ឡំ​ ឃុំ​តា​ឡំ​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​។​

នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១០០​ សង់​ស៊េរី​ចាស់​ ពណ៌​ព្រីង​ទុំ​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1C-2773​ បើកបរ​លើ​កំណាត់​ផ្លូវលំ​ពី​ភូមិ​រូង​ក្របៅ​ទៅ​ភូមិ​ដង​រុន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើតមក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​ឆ្លងផ្លូវ​ជាតិ​លេខ​៥​មក​ដល់​លើ​ទ្រូងផ្លូវ​ក៏​ត្រូវ​បាន​រថយន្ត​កាម​រី​ឆ្លាម​ពណ៌​មាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2M-6974​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ក៏​បាន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាមៗ​ ។​ ចំណែក​អ្នកបើកបរ​ម៉ូតូ​ជា​ប្តី​របួសធ្ងន់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរ​ស្រុក​ដឹក​ទៅ​កាន់​ប​ន្ទី​ពេទ្យ​បង្អែក​មិត្តភាព​ កម្ពុជា​-​ជប៉ុន​ស្រុក​មង្គលបុរី​ដើម្បី​សង្គ្រោះ​បន្ទាន់​ ។​ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្កហេតុ​បាន​ចត​រថយន្ត​ចោល​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​។​

លោក​អធិការរង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​គឺ​មក​ពី​បើកបរ​មិន​គោរព​សិទ្ធិ​គ្នា​ និង​មិន​គោរ​សិទ្ធិ​អ​ទិ​ភាព​ ។​

ក្រោយ​ពី​ត្រួតពិនិត្យ​និវាស់​វែង​តាម​បច្ចេកទេស​រួចរាល់​សមត្ថកិច្ច​ក៏​បាន​ដឹក​ម៉ូតូ​ជន​រង​គ្រោះ​និង​រថយន្ត​បង្ក​មក​រក្សា​ទុក​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គលបុរី​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​ ៕
7a8bt6tm

lk80u35b

sg2edwjh


ចែករំលែក៖