ព័ត៌មានទាន់ហេតុការណ៍៖

ចេញពី​ការ​ឌុ​ប​បង​ទៅ​ផ្ទះ​ត្រឡប់​ចូល​មក​ផឹក​វិញ​ ពេល​ត្រឡប់​ទៅ​ ផ្ទះ​ជិះ​ម៉ូតូ​បុក​បង្គោល​ស្ពាន​របួស​បាក់​ថ្គាម​

ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​បាន​របួស​បាក់​ថ្គាម​ម្ខាង​ បន្ទាប់​ពី​ផឹក​ស្រវឹង​ ចេញ​មក​ពី​ការ​ជិះ​ម៉ូតូ​ទៅ​បុក​បង្គោល​ក្បាលស្ពាន​ កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​ រំលង​អ​ធ្រ​ត្រ​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ច​ណុ​ច​ស្ពាន​ប្រ​ស្និ​ប​ ស្ថិត​ឃុំ​ប្រ​ស្និ​ប​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ប៉ូ​យ​ សឿ​ន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​ នៅ​មុន​ពេល​កើតហេតុ​ជន​ឈ្មោះ​ប៉ូ​យ​ សឿ​ន​ បាន​ទៅ​ ហូប​ការ​អ្នក​ភូមិ​ ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ពេល​ហូប​ការ​បាន​ផឹក​ស្រវឹង​រួច​ក៏​ជូន​បងប្អូន​ទៅ​ផ្ទះ​ និង​ បាន​ត្រឡប់​មក​ផឹក​នៅ​កន្លែង​ការ​ម្តងទៀត​ ក្រោយ​ពី​បាន​ផឹក​ស្រវឹង​ រូបគេ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ ត្រឡប់​មក​ផ្ទះ​ នៅ​ពេល​មក​ដល់​ចំណុច​ស្ពាន​ប្រ​ស្និ​ប​រូបគេ​ ដោយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ នោះ​ ទប់​ស្មារតី​មិន​បាន​ ក៏​បើក​ម៉ូតូ​ជ្រុល​ទៅ​បុក​ក្បាលស្ពាន​ បណ្តាលរ​ងរ​បួស​បាក់​ថ្គាម​ ម្ខាង​សន្លប់​ស្តូក​តែ​ម្តង​ ។​

ក្រោយ​ពេល​កើតហេតុ​ក្រុម​គ្រួសារ​និង​អ្នក​ភូមិ​បាន​ដឹក​មក​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ដើម្បី​ជួយ​សង្គ្រោះ​ ៕​ ​
2(363)

1(361)