ព័ត៌មានទាន់ហេតុការណ៍៖

ចេញពី​ក្លិប​ស្រវឹង​បើក​ម៉ូតូ​ឆក់​កាបូបស្ពាយ​ពី​ជនបរទេស​ ២​ដង​ មិន​បាន​សម្រេច​ជ្រុល​បុក​រថយន្ដ​គេ​ត្រូវ​អាវុធហត្ថ​ចាប់​ជាប់​

ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​បាន​ ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជន​ បរទេស​ដែល​កំពុង​តែ​ដើរ​ថ្មើ​ជើង​មិន​ បាន​សម្រេច​ ហើយ​ត្រូវ​ជន​រង​គ្រោះ​ ស្រែក​ឆោឡោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​នឹង​រថយន្ដ​មួយ​គ្រឿង​បណ្ដាល​ឱ្យ​ដួល​ គាប់​ជួន​មន្ដ្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ដូន​ ពេញ​កំពុង​តែ​ជិះ​ល្បាត​បានឃើញ​ទាន់​ក៏​ចាប់​ក្របួច​ជាប់​តែ​ម្ដង​ ។​

​ករណី​ឆក់​កាបូប​មិន​បាន​សម្រេច​ខាង​ លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​ផ្លូវ​លេខ​១៧៨​ កែង​ផ្លូវ​ លេខ​១៣​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​។​

​មន្ដ្រី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​២​នាក់​ខាងលើ​ នេះ​ ទី​១-​ឈ្មោះ​ អាំ​ សំណាង​ អាយុ​២៥​ ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ លេខ​១២៧​ ផ្លូវ​លេខ​៣៥៧​ ក្រុម​១០​ ភូមិ​ ដើម​អម្ពិល​ សង្កាត់​-​ខណ្ឌ​ច្បារ​អំពៅ​ និង​ ទី​២-​ឈ្មោះ​ មូល​ ប្រុស​ អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ចាក់​ជ្រូក​ សង្កាត់​សំរោង​ ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជិះ​ម៉ូតូ​មួយ​ គ្រឿង​ធ្វើ​សកម្មភាព​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1CN-5495​ ។​

​មន្ដ្រី​កងរាជអាវុធហត្ថ​បាន​បន្ដ​ទៀត​ថា​ បើ​តាម​ចម្លើយ​សារភាព​ប្រាប់​របស់​ ជនសង្ស័យ​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ពួក​គេ​មាន​គ្នា​២​នាក់​បាន​ចេញពី​ផឹកស៊ី​ នៅ​ហាង​ចេ​ត​ភ្លើ​ស​ ក្បែរ​កោះ​ពេជ្រ​ ហើយ​ក៏​បបួល​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង​។​ លុះ​ ដល់​ចំណុច​កើតហេតុ​ខាងលើ​ពួក​គេ​បានឃើញ​ជនបរទេស​ជា​ស្រី​២​នាក់​កំពុង​តែ​ ដើរ​ថ្មើ​ជើង​និង​មាន​ស្ពាយ​កាបូប​ក្នុង​ស្មា​ផង​។​ ពេល​នោះ​ឈ្មោះ​ មូល​ ប្រុស​ បាន​ បើក​ម៉ូតូ​មក​អែប​ក្បែរ​ ហើយ​ជនសង្ស័យ​ ដែល​អង្គុយ​ពីក្រោយ​បាន​លូកដៃ​ឆក់​កាបូប​ តែ​ម្ដង​ ប៉ុន្ដែ​មិន​បាន​សម្រេច​ហើយ​ជន​ សង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ត្រឡប់​ចុះ​ ឡើងៗ​មក​ដល់​ចំណុច​ផ្លូវ​លេខ​១៧៨​កែង​ ផ្លូវ​លេខ​១៣​ ក៏​ប្រទះ​ឃើញ​ជនបរទេស​ ផ្សេង​ទៀត​ដែល​មាន​គ្នា​៤​នាក់​ប្រុស​២​ នាក់​ស្រី​២​នាក់​កំពុង​តែ​ដើរ​តាម​ផ្លូវ​លេខ​ ១៧៨​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។​ ពេល​ ឃើញ​ដូច្នោះ​ពួក​គេ​ក៏​ជិះ​ម៉ូតូ​មក​អែប​ ធ្វើ​សកម្មភាព​ឆក់​ម្ដងទៀត​តែ​មិន​បាន​សម្រេច​ដដែល​។​

ភ្លាម​នោះ​ផង​ដែរ​ជន​ រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ធ្វើ​ឱ្យ​ជន​ សង្ស័យ​ភិតភ័យ​បាន​បើក​ម៉ូតូ​គេចខ្លួន​ យ៉ាង​លឿន​ ដល់​ចំណុច​ផ្លូវកែង​លេខ​១៩​ ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​មួយ​គ្រឿង​បណ្ដាល​ឱ្យ​ដួល​ហើយ​គាប់​ជួន​កម្លាំង​កង​រាជ​ អាវុធហត្ថ​ខណ្ឌដូនពេញ​ដែល​កំពុង​តែ​ជិះ​ល្បាត​ការពារ​ជូន​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ឃើញ​ទាន់​ក៏​ចាប់​ក្របួច​ជាប់​ទាំង​២​នាក់​តែ​ម្ដង​ ។​

​ក្រោយ​កើតហេតុ​ជនសង្ស័យ​រួម​នឹង​ វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​មាន​ ម៉ូតូ​មួយ​គ្រឿង​ ទូរស័ព្ទ​៣​គ្រឿង​ អត្ដ​ សញ្ញាណ​ប័ណ្ណ​ខ្មែរ​៥​សន្លឹក​ ប័ណ្ណ​សម្គាល់​ យានយន្ដ​១​ កាបូបដៃ​១​ ត្រូវ​បាន​បញ្ជូន​ ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ នីតិវិធី​។​ រីឯ​ជន​រង​គ្រោះ​មិន​បាន​ដាក់​ ពាក្យបណ្ដឹង​នោះ​ទេ​ព្រោះ​ក្រោយ​កើត​ ហេតុ​បាន​គេច​ចេញពី​កន្លែង​កើតហេតុ​ បាត់​ទៅ​ ៕
47(3)