ព័ត៌មានទាន់ហេតុការណ៍៖

ចែកសាលាកប័ត្រឯកត្តជន ជូនដល់បេក្ខជនទាំពីរភេទ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានមានប្រសាសន៍ថា : ក្មួយៗជាទំពាំងស្នងឫស្សី ជាក្តីសង្ឃឹមនៃមាតុភូមិ ។ ពូសូមកោតសរសើរ នូវទឹកចិត្តស្ម័គ្រស្មោះ របស់ក្មួយៗ ដែលត្រៀមប្រឡងចូលសិក្សានៅវិទ្យាស្ថាន ក៏ដូចជាសាលាទំាងបីរបស់កងយោធពលខេមរភូមិន្ទ នាចុងឆ្នាំនេះ ។

លោកនាយឧត្តមសេនីយ៍ ជា តារា មានប្រសាសន៍បែបនេះក្នុងពិធីចែកសាលាកប័ត្រ ជូនបេក្ខជនទាំងពីរភេទដែលបានដាក់ ពាក្យប្រឡងប្រលងចូលសិក្សា វគ្គនាយទាហានសកម្មជំនាន់ទី ២៣ នាយទាហានជើងគោកជំនាន់ទី ១១ នាយ ទាហានបន្ត វេនជំនាន់ទី ១២ និងនាយទាហានជំនាញបច្ចេកទេសយោធា កាលពីថ្ងៃព្រហស្បតិ៍ ១ កើត ខែ កក្តិក ឆ្នាំច សំរឹទ្ធិស័ ក ព.ស ២០៥៦២ ត្រូវនិងថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅសកលវិទ្យា ល័យការពារជាតិ។

ក្នុងនាមទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកនាយឧត្តមសេនីយ៍ជា តារា បានលើកឡើង ពីសន្តិភាព ដែលបានមកពីការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរះយុទ្ទជន យុទ្ធនារី និងនយោបាយឈ្នះ+ឈ្នះ របស់សម្តេចតេជោសែនប្រមុខដឹកនាំដ៏ឈ្លាសវៃនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអភិវឌ្ឍន៍ មាតុភូមិក្នុងនោះ បានកសាងកងយោធពលខេមរភូមិន្ទ ក្នុងកំណែទម្រង់ស៊ីជម្រៅ ពិសេសក្មួយៗក្មេងៗដែលជាសសរទ្រូងរបស់មាតុភូមិ ។

លោកឧត្តមសេនីយ៍ត្រី សឿ ប៊ុនហ៊ី ប្រធានក្រុមការងារចែកនិងទទួលពាក្យជ្រើសរើសនាយទាហានសកម្មជំនាន់ទី ២៣ ជើងគោកជំនាន់ទី ១១បន្តវេនជំនាន់ទី ១២និងបច្ចេកទេសយោ ធាបានលើកឡើងថា: ការចែកពាក្យមកដល់ថ្ងៃនេះ ដល់ដៃបេក្ខ ជនចំនួន ៤០៧៦ នាក់ប្រុស ២៦៨៥ នាក់ទទួលពាក្យមកវិញ ២០៨៩ នាក់ និងពិនិត្យចេញជាសាលាកប័ត្រចំនួន ១៥៣១ បច្ចុប្បន្ន កំពុងទទួលពាក្យបន្តទៀត៕ សុខដុម