ព័ត៌មានទាន់ហេតុការណ៍៖

ចោរគាស់សោផ្ទះ យកម៉ូតូស្កុបពីមួយគ្រឿង យកទៅបាត់ ខណ:ម្ចាស់ផ្ទះចេញក្រៅហូបបាយជាមួយមិត្តភក្តិ

ភ្នំពេញ៖ ចោរគាស់សោផ្ទះ យកម៉ូតូស្កុបពីមួយគ្រឿង យកទៅបាត់ ខណ:ម្ចាស់ផ្ទះចេញទៅក្រៅហូបបាយជាមួយមិត្តភក្តិមួយភ្លែត។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមផ្លូវបេតុង ក្នុងភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។ ជនរងគ្រោះឈ្មោះ ម៉ាន់ នី អាយុ២២ឆ្នាំ មុខរបលក់ទូរសព្ទដៃឲ្យក្រុមហ៊ុនវីវ៉ូ ស្នាក់នៅបន្ទប់កើតហេតុ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចាក់សោបន្ទប់ត្រឹមត្រូវរួចហើយឡើងជិះរថយន្តជាមួយមិត្តភក្តិទៅហូបបាយនៅម្តុំផ្សារសុវណ្ណា​ពេលហូបរួចក៏ត្រលប់មកបន្ទប់ជួលវិញស្រាប់តែឃើញបន្ទប់ ចំហរទ្វារហើយបានចូលក្នុងបន្ទប់ពុំឃើញម៉ូតូរបស់ខ្លួនឡើយក៏ឆោឡោឡើងបានសួរទៅ
មិត្តភក្តិម្នាក់ទៀត ដែលជួលបន្ទប់នៅជិតនោះ គាត់ឆ្លើយថាបានឭសំឡេងបញ្ឆេះម៉ូតូដែរស្មានតែមិត្តភក្តិឯងជិះចេញទៅក្រៅ។

ជនរងគ្រោះ បន្តទៀតថា កន្លងមកនៅបន្ទប់ជួលកន្លែងនេះធ្លាប់បាត់ម៉ូតូជាច្រើនមក ហើយម៉ូតូដែលចោរលួចយកទៅបាត់ម៉ាកហុងដាស្កុបពី ពណ៌សស៊េរីឆ្នាំ2019 មិនចាំអក្សរពីមុខស្លាកលេខ ភ្នំពេញ 1.2683 ។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងទំពុន១ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យ និង
ម៉ូតូរបស់គាត់មកវិញ ៕ ជ្រោយពេជ្រ