ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់ញីឈ្មោល៣នាក់ល្បីខាងឆក់ទូរស័ព្ទ ត្រូវនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្រះចកសហការជាមួយ និងកម្លាំងព្រហ្មទណ្ឌខណ្ឌដូនពេញ ឃាត់ខ្លួនក្រុមចោរឆក់ ៣នាក់ ក្នុងនោះស្រីម្នាក់ផងដែរ ដែលល្បីខាងជំនាញឆក់កាបូបក្នុងរាជធានីភ្នំពេញ បានភ្លាមៗ ខណៈដែលពួកគេទាំង០៣នាក់ជិះម៉ូតូតាមឆក់ខ្សែរក ពីនារីរងគ្រោះម្នាក់កំពុងជិះម៉ូតូឌុបបានសម្រេចតែ ហើយព្យាយាមបើកម៉ូតូគេចខ្លួន តែគេចមិនផុតពីកម្លាំងសមត្ថកិច្ចនោះទេ ។

ករណីឆក់ខ្សែរកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិ២២ ស្ថិតខាងក្រោយទូតបារាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះគាត់ជិះម៉ូតូឌុបធ្វើដំណើរមកដល់ខាងលិចគល់ស្ពានជ្រោយចង្វារ ស្រាប់តែក្រុមជនសង្ស័យ០៣នាក់ក្នុងនោះស្រីម្នាក់និងប្រុស២នាក់ជិះម៉ូតូ១គ្រឿងម៉ាកឃ្លីចគ្មានស្លាកលេខ ដេញតាមពីក្រោយហើយធ្វើសកម្មភាពឆក់យកខ្សែ.កមាស ពីនារីរងគ្រោះរូបនោះបានសម្រេចហើយព្យាយាមបើកម៉ូតូគេចខ្លួនតែខណៈនោះជនរងគ្រោះគាត់ឲ្យម៉ូតូបើកដេញតាមពីចំណុចកើតហេតុព្រមទាំងមកស្រែកឆោឡោថាចោរៗផងនោះលុះមកដល់ចំណុចប្លុកបឹងកក់ស្ថិតខាងក្រោយស្ថានទូបារាំង ក៏ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនៅក្បែរនោះជួយអន្តរាគមន៍ចាប់បានក្រុមចោរឆក់ទាំង០៣នាក់នោះរួចហៅកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកនាំខ្លួនទៅកាន់អធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនិតិវិធី ៕ ស ដារ៉ា

7

6

5

4

3

2

1

8