ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់​ខ្សែ​ក​ម្នាក់​ធ្លាក់​ពីលើ​ម៉ូតូ​ ត្រូវ​នគរបាល​ចាប់ខ្លួន​

​ខេត្តកំពង់ចាមៈ​ យុវជន​ជា​ចោរប្លន់​ឆក់​ខ្សែ​កម្នា​ក់បាន​ធ្លាក់​ពីលើ​ម៉ូតូ​ ខណៈ​ធ្វើ​សកម្មភាព​ជាមួយ​បក្ខពួក​២​នាក់​ផ្សេង​ទៀត​ឆក់​ខ្សែ​ក​កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ផ​ន​ ចាន់​ថន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ជ័យ​យោ​ ឃុំ​បុស​ខ្ចុ​ល​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ត្រូវ​នគរបាល​ស្រុក​ព្រៃឈរ​ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​អូរ​ស្វាយ​ ស្រុក​កំពង់សៀម​ចាប់ខ្លួន​បាន​ភ្លាមៗ​ ក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ​ ដែល​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​នោះ​។​

​ប្រភព​បាន​បន្ត​ថា​ ក្រុម​ជនសង្ស័យ​មាន​គ្នា​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​នៅ​ចំណុច​ភូមិ​មៀន​ ឃុំ​មៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ៕ វណ្ណៈ

unnamed