ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួច​គោ​របស់​អ្នកស្រុក​ពន្លះ​យក​សាច់​អស់​ទុក​ក្បាល​និង​ឆ្អឹង

ខេត្តកំពង់ឆ្នាំង​ ៖​ ក្បាល​និង​ឆ្អឹង​គោ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ បន្សល់​ទុក​ចោល​នៅ​ក្បែរ​មាត់​ស្ទឹង​ ក្រោយ​ពី​ក្រុម​ចោរ​ពន្លះ​យក​សាច់​យក​ទៅ​លក់​បាត់​ កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ព្រំប្រទល់​ ឃុំ​រលាប្អៀរ​ និង​ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​គោ​នេះ​មានឈ្មោះ​ជូ​ សៀន​ អាយុ​៦៨​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ​ ឃុំ​រលាប្អៀរ​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​

ម្ចាស់​គោ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ គោ​ដែល​ក្រុម​ចោរលួច​ពន្លះ​យក​សាច់​ទុក​តែ​ជើង​និង​ក្បាល​នេះ​ ជា​គោ​ញី​ហើយ​គាត់​បាន​លែង​ឲ្យ​ដើរ​ស៊ី​ស្មៅ​តាម​ព្រៃ​ភ្នំ​ នៅ​ចម្ការ​របស់​គាត់​ ប៉ុន្តែ​គាត់​មិន​ដែល​ទៅ​ឃ្វាលគោ​នោះ​ទេ​ តែងតែ​លែង​ឲ្យ​ដើរ​ស៊ី​ស្មៅ​នៅ​ក្នុង​ព្រៃ​នេះ​ នៅ​ពេល​ល្ងាច​ឡើង​គោ​នេះ​ពេល​ខ្លះមក​ ពេល​ខ្លះ​មិន​មក​ ហើយ​នៅ​យប់​បាត់​នោះ​ គាត់​មិន​នឹក​ស្មានថា​ គោ​របស់​គាត់​ត្រូវ​ចោរលួច​នោះ​យក​ទៅ​ពន្លះ​យក​សាច់​នោះ​ទេ​ ។​

រហូត​នៅ​ថ្ងៃ​ទី​២៧​ ខែមករា​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ទីតាំង​ដែល​ចោរ​បាន​លួច​គោរ​ ពន្លះ​យក​សាច់​នោះ​ ពេល​ទៅ​ដល់ក៍​ប្រទះ​ឃើញ​តែ​ក្បាល​ និង​ឆ្អឹង​តែ​ប៉ុណ្ណោះ​ ពេល​នោះ​សមត្ថកិច្ច​បាន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាត់គោ​ទៅ​រក​មើល​ ពេល​ទៅ​ដល់​ បានឃើញ​ក្បាល​គោ​ ទើប​ម្ចាស់​ឈ្មោះ​ជូ​ សៀន​ ប្រាប់​ថា​ ជា​គោ​របស់​ខ្លួន​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ដែល​រដូវ​នេះ​ប្រជាពលរដ្ឋ​តែងតែ​លែងគោ​ ចោល​មិន​ព្រម​រក​មើល​នោះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ ព្រោះ​នៅ​ពេល​នេះ​ ក្រុម​ចោរ​បាន​ចោរ​នេះ​បាន​ ចូល​មក​លួច​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​មានការ​ធ្វេសប្រហែស​ ៕

3

1

2