ព័ត៌មានទាន់ហេតុការណ៍៖

ចោរ២នាក់លួចសម្ភារជនបរទេសតាមឆ្នេរសមុទ្រពេលយប់ ត្រូវនគរបាលចាប់ខ្លួន

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីភុល ភស្តាអធិការនគរបាលក្រុងព្រះសីហនុបានអោយដឹងថា ៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រ នៅឆ្នេរអូឈើទាលស្ឋិតក្នុងក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីលួចកាបូបជនបរទេសកើតឡើង បង្កដោយជនសង្ស័យចំនួន២នាក់ ។

សមត្ថកិច្ចឲ្យដឹងថា ជនស្ស័យទាំងនេះឈ្មោះ សី សុភាព ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី7D វិទ្យាល័យហ៊ុនសែនមិត្តភាព រស់នៅក្រោយផ្សាលើ ក្រុមទី៣៥ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងឈ្មោះ សី សុភា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ប្អូនរបស់ឈ្មោះ សី សុភាព។
ជាមួយគ្នានេះវត្ថុតាងដែលសមត្ថកិច្ចចាប់យកពីជនសង្ស័យ មានទូរសព្ទ័ម៉ាកiphon5.s ពណ៌ទឹកប្រាក់១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕ ឆ្លាម សមុទ្រ

NKD-36x6_outline

ar (1) ar (2)