ព័ត៌មានទាន់ហេតុការណ៍៖

ចោរ​ផ្លោះ​របង​ចូល​លួច​សម្ភារ​នៅផ្ទះ​ លក់​ឈើ​និង​វេរ​លុយ​តាម​វី​ង​យក​ ប្រាក់​ជិត​២​ពាន់​ដុល្លារ​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​ ៖​ ចោរ​ជើងឆើត​ ម្នាក់​បាន​ផ្លោះ​របង​ចូល​លួច​សម្ភារ​នៅ​ ក្នុងផ្ទះ​លក់​ឈើ​និង​វេរ​លុយ​តាម​វី​ង​ប្រមូល​ យក​សម្ភារ​សរុប​ទឹកប្រាក់​ប្រមាណ​ជិត​២​ ពាន់​ដុល្លារ​ កាលពី​វេលា​ម៉ោង​៣​និង​៣០​ នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក​ សង្កាត់​រលាប​ ក្រុង​-​ខេត្ដពោធិ៍សាត់​ ។​

​នគរបាល​សង្កាត់​រលាប​ឱ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​ដែល​ចោរ​ចូល​លួច​សម្ភារ​មាន​ ឈ្មោះ​ ធូ​ រចនា​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ មានមុខ​របរ​បើក​ដេប៉ូ​លក់​ឈើ​និង​វេរ​ លុយ​តាម​វី​ង​ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​ កើតហេតុ​ខាងលើ​ ។​ នគរបាល​បញ្ជាក់​ ថា​ នៅ​ក្រោយ​កើតហេតុ​ ម្ចាស់ផ្ទះ​បាន​ មក​ដាក់​ពាក្យបណ្ដឹង​ហើយ​នាំ​មក​ជាមួយ​ នូវ​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ របង​ផ្ទះ​ ហើយ​បានឃើញ​សកម្មភាព​ចោរ​ ម្នាក់​ផ្លោះ​របង​ចូល​លួច​សម្ភារ​ទៀត​ផង​។​

​បើ​តាម​កាមេរ៉ា​ដែល​ម្ចាស់ផ្ទះ​យក​ ទៅ​ឱ្យ​សមត្ថកិច្ច​បានឃើញ​សកម្មភាព​ ចោរ​ផ្លោះ​របង​រួច​លូន​ចូល​តាម​ផ្ទះបាយ​ ហើយ​បាន​យកដៃ​លូក​ចូល​តាម​បង្អួច​ ទាញ​យក​លេប​ថប​១​គ្រឿង​ និង​ទូរស័ព្ទ​ ម៉ាក​ណូ​គា​១​គ្រឿង​ ព្រមទាំង​កាបូប​ដាក់​ ឯកសារ​ផ្សេងៗ​ ប៉ុន្ដែ​កាបូប​ដែល​គេ​ លួច​យក​ហើយ​នោះ​មក​បោះចោល​នៅ​ មុខ​ផ្ទះ​ខាងក្រៅ​របង​ ។​

​នៅ​ក្នុង​ពាក្យបណ្ដឹង​របស់​ម្ចាស់ផ្ទះ​ឱ្យ​ ដឹង​ថា​ សម្ភារ​ដែល​ចោរលួច​យក​ទៅ​ នោះ​ សរុប​ទឹកប្រាក់​មាន​ចំនួន​១.៦២០​ ដុល្លារ​ ហើយ​នៅ​ក្នុង​ពាក្យបណ្ដឹង​បាន​ សំណូមពរ​ឱ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ចាប់​ ខ្លួន​ចោរ​ជើងឆើត​ខាងលើ​នេះ​ ព្រោះ​នៅ​ ក្នុង​កាមេរ៉ា​សុវត្ថិភាព​បានឃើញ​មុខ​និង​ សកម្មភាព​ចោរ​ម្នាក់​នេះ​យ៉ាង​ច្បាស់​ ក្រឡែត​ ។​

​ទាក់ទិន​ករណី​ចោរ​គាស់​របង​ចូល​ លួច​សម្ភារ​នៅផ្ទះ​លក់​ឈើ​និង​វេរ​លុយ​ តាម​វី​ង​នេះ​ដែរ​ នគរបាល​ប៉ុស្ដិ៍​រលាប​ អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​អាច​រក​ការ​ ពន្យល់​បាន​ទេ​ តែ​គេ​បានដឹង​ថា​ សមត្ថ​ កិច្ច​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ ព្រោះ​ សមត្ថកិច្ច​មាន​ពន្លឺ​ខ្លះៗ​តាម​រូបភាព​ជន​ សង្ស័យ​នៅ​ក្នុង​កាមេរ៉ា​ ៕ ប៉ឹម​ ពិន​

Pempin001-(1)

Pempin001-(2)

Pempin001


ចែករំលែក៖