ព័ត៌មានទាន់ហេតុការណ៍៖

ចោរ​អស់​ល័ក្ខណ៍​ជាប់អន្ទាក់​នគរបាល​ក្រុង​បាន​លុង​

ចែករំលែក៖

​​ខេត្ដរតនគិរី ៖ បុរស​ម្នាក់​អស់​ល័ក្ខណ៍​ ជាប់អន្ទាក់​នគរបាល​ក្រុង​បាន​លុង​ករណី​ ចោរកម្ម​លួច​ម៉ូតូ​ក្រោយ​វិទ្យាល័យ​ហ៊ុន​ សែន​ភូមិ​ថ្មី​ កាលពី​វេលា​ម៉ោង​១៨​និង​ ៣០​នាទី​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៥​។​ ជនសង្ស័យ​ត្រូវ​នគរបាល​ក្រុង​បាន​លុង​ បាន​ឃាត់ខ្លួន​នៅ​ចំណុច​ក្បែរ​រោងចក្រ​ ទឹកកក​ ស្ថិត​ក្នុងភូមិ​អូរ​រមៀត​ សង្កាត់​ ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ខេត្ដ​រតន​ គិរី​។​ បន្ទាប់​ពី​ជនសង្ស័យ​លួច​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី​២០១៣​ ពណ៌​ ខ្មៅ​ ពាក់​ស្លាក​លេខ​រតនគិរី​១B-១២៦០​ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​៨​ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្រោយ​ វិទ្យាល័យ​ហ៊ុន​សែន​ភូម​ថ្មី​ ស្ថិត​ក្នុង​អូរ​ រមៀត​សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​។​

​ បើ​តាម​ការ​បញ្ជាក់​ពី​លោក​អនុ​ សេនីយ៍​ឯក​តេ​ង​ សា​វុ​ធ​ អធិការរង​ទទួល​ បន្ទុក​ផ្នែក​យុត្ដិធម៌​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ឈ្មោះ​ ឌី​ ប៊ុ​ន​ហេង​ ភេទ​ប្រុស​ អាយុ​៣៥​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​និង​មុខរបរ​ មិន​ពិតប្រាកដ​ ។​ រីឯ​ជន​រង​គ្រោះ​មាន​ ឈ្មោះ​ ម៉ី​ ផល្លា​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ជ័យ​ជំនះ​ សង្កាត់​ឡ​បាន​សៀ​ក​ ក្រុង​បាន​លុង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់​ ខ្លួន​នៅ​អធិការ​នគរបាល​ក្រុង​បាន​លុង​ ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​។​ ចំណែក​ម៉ូតូ​ក៏​ប្រគល់​ជូន​ទៅ​ ម្ចាស់​ដើម​វិញ​ផង​ដែរ​ ៕ អ៊ុ​ច​ សា​វុ​ទ្ធ​

Uch-savuth


ចែករំលែក៖