ព័ត៌មានទាន់ហេតុការណ៍៖

ចោរ​១​ក្រុម​ធ្វើ​សកម្មភាព​លួច​សត្វ​គោ​អ្នកស្រុក​ស្អាង​យក ​ទៅ​​ពន្លះ​យក​ភ្លៅ​និង​ជើង​មុខ​នៅ​ក្រុង​តា​ខ្មៅ​

ខេត្តកណ្តាល​ ៖​ ចោរ​១​មាន​គ្នា​ចាប់​២​នាក់​ឡើង​ទៅ​បាន​ធ្វើ​សកម្មភាព​លួច​ដឹក​សត្វ​គោ​ប្រជាពលរដ្ឋរ​ស់នោ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្អាង​ ទៅ​ពន្លះ​យក​ភ្លៅ​ និង​ជើង​មុខ​ ត្រ​ច់​ចំណុច​វាលស្រែ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ក្រុង​តា​ខ្មៅ​ រួច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​បន្សល់​ទុក​តែ​តួខ្លួន​សាកសព​សត្វ​គោ​ឲ្យ​ម្ចាស់​លក់​បន្ត​ទៅ​ឲ្យ​ឈ្មួញ​វិញ​ ។​

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ សត្វ​គោ​មេ​ចំនួន​២​ក្បាល​ត្រូវ​បាន​ក្រុម​ចោរ​១​ក្រុម​ដឹក​ចេញពី​ក្រោល​របស់​ម្ចាស់​ ស្ថិត​ក្នុងភូមិ​ទួល​ក្រសាំង​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ នៅ​វេលា​យប់​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៥​ យក​ទៅ​ពន្លះ​យក​ភ្លៅ​ និង​ជើង​មុខ​ នៅ​ត្រង់​ចំណុច​វាលស្រែ​មួយ​កន្លែង​ជាប់​ព្រំប្រទល់​ក្រុង​តា​ខ្មៅ​-​ស្រុក​ស្អាង​ បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ព្រែក​រាំង​១​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ។​

​លោក​ ចាន់​ សា​រុន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ទួល​ក្រសាំង​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ជា​ម្ចាស់​សត្វ​គោ​មេ​ទាំង​២​ក្បាល​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា​ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៥​ រូប​លោក​បាន​ដឹកគោ​មេ​ចំនួន​២​ក្បាល​ខាងលើ​ចង​នៅ​ក្នុង​ក្រោល​ក្បែរ​ផ្ទះ​ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ​ដេក​ជា​ធម្មតា​ដូច​សព្វមួយដង​ រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​២​ទាប​ភ្លឺ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៥​ រូប​គាត់​បាន​ភ្ញាក់​ពី​ដំណេក​ក្នុង​គោលបំណង​ដុត​ភ្នក់ភ្លើង​ឲ្យ​គោ​ ខណៈនោះ​ស្រាប់តែ​បាត់​មិនឃើញ​គោ​មេ​ទាំង​២​ក្បាល​នៅ​ក្នុង​ក្រោល​ ។​

​ម្ចាស់​សត្វ​គោ​បាន​បន្ត​ថា​ ក្រោយ​ពី​បាត់​មិនឃើញ​គោ​នៅ​ក្នុង​ក្រោល​គាត់​ និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​តាម​រក​នៅ​ជិត​ផ្ទះ​តែ​រក​មិនឃើញ​ រហូត​ដល់​វេលា​ព្រឹក​ឡើង​តាម​រក​ម្តងទៀត​ក៏​បាន​ប្រទះ​ឃើញ​សាកសព​សត្វ​គោ​របស់​ខ្លួន​ត្រូវ​បាន​គេ​ពន្លះ​យក​ភ្លៅ​ និង​ជើង​មុខ​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជិត​១​គីឡូម៉ែត្រ​ពី​ផ្ទះ​ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ និង​ហៅ​ឈ្មួញ​ជា​ជនជាតិ​ខ្មែរ-អ៊ិស្លាម​ មក​ទិញ​សាកសព​គោ​របស់​គាត់​ទាំង​២​ក្បាល​ ៕

 7kju5cil

axpijuk5