ព័ត៌មានទាន់ហេតុការណ៍៖

ច្បាស់ហើយ! ស្តេចប្រដាល់ Floyd Mayweather ប៉ះអ្នកលេងគុនចម្រុះ Conor McGregor នៅខែសីហា

ការប្រកួតដែលមិនធ្លាប់មានទេពីមុនឡើយនៅក្នុងប្រវត្តិសាស្រ្ត ដោយស្តេចប្រដាល់ សកលមិនធ្លាប់ចាញ់Floyd Mayweather នឹងត្រូវប៉ះជាមួយនឹងកីឡាករConor McGregor ដែលជាស្តេចប្រដាល់គុណចម្រុះនៅថ្ងៃទី២៦ ខែសីហា នាក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។

នៅក្នុងជំនួបយក្សលើកនេះភាគីទាំងសងខាងនឹងបានប្រាក់ចំនួន៧៨,៤លានផោន ឬ១០០លានដុល្លារអាមេរិក ដែលវាត្រូវបានចាត់ចូលជាការប្រកួតប្រដាល់ដែលមានប្រាក់ឈ្នួលថ្លៃបំផុតមួយ។ Floyd បានបង្ហោះវីដេអូនៅលើ Twitter បញ្ជាក់ពីកាលបរិច្ឆេទនៃការប្រកួតអមជាមួយសារ សរសេរថា “ការប្រកួតគឺផ្លូវការហើយ” ស្របពេលដែល McGregor ក៏បង្ហោះសារស្រដៀងគ្នានេះដែរ។

NKD-36x6_outline

Mayweahter វ័យ៤០ឆ្នាំ បានចូលនិវត្ដន៍ពីកីឡាប្រដាល់កាលឆ្នាំ២០១៥ ជាមួយនឹងកំណត់ត្រាឈ្នះទាំង៤៩ដង ខណៈអ្នកលេង MMA សញ្ជាតិអៀរឡង់ McGregor ជាជើងឯក UFC ទម្ងន់ស្រាល ៕ ដេវីត