ព័ត៌មានទាន់ហេតុការណ៍៖

ច្រកខ្មុលនឹងច្រកសំរោងស្រុកចន្រ្ទាក្លាយជា ប្រភពឈើល្មើសច្បាប់ឆ្លងទៅវៀតណាមលក្ខណះចំហរទ្រង់ទ្រាយធំ

ច្រកខ្មុលនឹងច្រកសំរោងស្រុកចន្រ្ទាក្លាយជា ប្រភពឈើល្មើសច្បាប់ឆ្លងទៅវៀតណាមលក្ខណះចំហរទ្រង់ទ្រាយធំ

ខេត្តស្វាយរៀង: អាចជាអំពើពុករលួយកើតឡើងបែបលក្ខណះប្រព័ន្ធ សម្រាប់សមត្ថកិច្ចគ្រប់ជំនាញនៅទីនោះ ក្នុងការផ្តល់ឱកាសអោយឈ្មួញដឹកជញ្ជូនឈើឆ្លងទៅកាន់ប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យមិនថាពេលឬថ្ងៃ។ នេះបើតាមការអះអាងពីក្រុមឈ្មួញដ៏ច្រើនទៀត ដែលពួកគេធ្លាប់ដឹកឈើឆ្លងកាត់ បុ៉ន្តែបច្ចុប្បន្នសមត្ថកិច្ចគ្រប់ស្ថាប័ន ពិសេសគយ នឹងនគរបាលអន្តោរប្រវេសន៍ថ្នាក់ខេត្តទុកលទ្ធភាពអោយតែឧកញ៉ាៗបុ៉ន្មានរូបមានសិទ្ធដឹកឈើឆ្លងកាត់ច្រកនេះ។ ពួកគេនិយាយថា ឧកញ៉ាទាំងនោះ មានសិទ្ធអោយដៃជើងបក្ខពួកដឹកឈើប្រណិតពីតាមបណ្តាខេត្តនាៗ ដូចជាមកពីខេត្ត ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង នឹងខេត្តកំពង់ចាមឆ្លងទៅវៀតណាមដោយសេរី បន្ទាប់ពីឈើធ្លាប់ចេញតាមច្រកទន្លេចាម ស្រុកមេមត់ខេត្តត្បូងឃ្មុំបានផ្អាកដំណើរពេញមួយខែកុម្ភះនេះ ហើយការដឹកជញ្ជូននេះបើក្រៅពីឈើក្រុមឧកញ៉ាៗដែលធ្លាប់ទំនាក់ទំនងគ្នាប្រឈមនឹងការបង្រ្កាប។ ច្រកខ្មុង នឹងច្រករបៀងសំរោងស្ថិតក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀងគេពុំបានបញ្ជាក់ថា ឧកញ៉ាទាំងដ៏ច្រើនរូបត្រូវបង់ថ្លៃក្បាលឡានឬក្នុង១ខែបុ៉ន្មានទេ គឺសមត្ថកិច្ចច្រកបានបើកទូលាយ រហូតដល់គេហ៊ានចោទថា ប្រភពឈើល្មើសច្បាប់កើតមាននៅទីនោះ ជាអំពើពុករលួយលក្ខណះប្រព័ន្ធរបស់សមត្ថកិច្ច-អាជ្ញាធរ-ជំនាញរដ្ឋបាលព្រៃឈើហែកប្រយោជន៍ចែកគ្នាយូរមកហើយ។ ពាក់ព័ន្ធបទល្មើសនេះ មានមន្ត្រីមាត់អត់គ្របខ្លះបញ្ជាក់ថា អ្នករកសុីឈើមិនមែនពួកគេថ្លើមធំព្រហើនចំពោះក្រសែភ្នែកសមត្ថកិច្ច អាជ្ញាធរ ជំនាញដល់ថ្នាក់ដឹកជញ្ជូនឈើតាមអំពើចិត្តស្ទើរខូងផ្លូវបែបនេះទេ ការពិតជាវប្បធម៍រំលែកប្រយោជន៍ចែកគ្នារស់តែបុ៉ណ្ណោះ។ម្យ៉ាងទៀតបើមិនបទបែនចូលស្ទឹងតាមបត់ របត់តាមសង្គមពុករលួយទេ លាភក៏ត្រូវបាត់ មុខតំណែងក៏មិនហ្នឹងន៍ ម្លោះហើយបើឧកញ៉ាៗជំនួញឈើទិញទឹកចិត្តមេៗលើៗបានហើយ រឿងអីសមត្ថកិច្ចថ្នាក់ក្រោមពាក់ព៍ន្ធច្រកនេះហ៊ានថ្លើមធំបង្ក្រាប ឬបោះលាភគ្រវែងចោល? សមត្ថកិច្ចបង្ហើបថា ថ្នាក់ខេត្ត សមត្ថកិច្ចប្រដាប់អាវុធ ជំនាញរដ្ឋបាល បានចាត់តាំងកេណ្ឌប្រមូលសែស្រឡាយបក្ខពួករបស់គេមកកាន់ការទីនេះ ធ្វើការបែបពុករលួយលក្ខណះជាប្រព័ន្ធឈរជើងកន្លែងប្រភពសេដ្ឋកិច្ចនៃច្រករបៀងទាំង២នេះអស់ហើយ ដោយឡែកសមត្ថកិច្ចដ៏ទៃផ្សេងទៀតម្នាក់ៗដើរតួរបៀបជាដើមត្រែងខ្យល់បក់ទៅណា យោលទៅហ្នឹង តែបុ៉ណ្ណោះដើម្បីក្រពះ។ គេបានរិះគន់ថាច្រកខ្មុងនឹងច្រកសំរោងមិនមែន ជាច្រកទ្វេរភាគីសម្រាប់ជាសហប្រតិបតិ្តរវាងកម្ពុជា-វៀតណាម លើគោលការណ៍រួមគ្នា បង្រ្កាបបទល្មើសឆ្លងដែន ការពារសន្តិសុខ ពង្រីកពង្រឹងការនាំចេញ-ចូលទំនិញ កសិផលនោះទេ បានប្រែក្លាយទៅជាសមត្ថកិច្ចច្រកទុកលទ្ធភាពអោយឈ្មួញឆ្លងឈើល្មើសច្បាប់ទៅវិញ? ករណីនេះនគរវត្តមិនអាចទាក់ទងបានទេពីលោក ជៀង អំ អភិបាលនៃគណអភិបាលខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៥ បុ៉ន្តែប្រភពគួរអោយជឿទុកចិត្តបានអោយដឹងថា ឈើឆ្លងកាត់ច្រកទាំងនេះ ក្រុមឧកញ៉ាៗប្រើមធ្យោបាយដឹកជញ្ជូនសុទ្ធតែឡានយីឌុប ផ្ទុកលើសទំងន់ បំផ្លាញផ្លូវធ្ងន់ធ្ងរបំផុត។ដូច្នេះថ្នាក់លើខិតខំកសាង អភិវឌ្ឍន៍ ជួយដល់សង្គមជាតិជូនប្រជាពលរដ្ឋដល់ស្លាប់ទាំងខ្លួនទៀតក៏មិនអាច សល់កិត្តិយស ខណះគ្រប់បែបយ៉ាងដោយសារស្នាដៃឈ្មួញល្មើសច្បាប់ក៏ដូចជាអស់លោកនៃមន្ត្រីពាក់ព័ន្ធស្រេកឃ្លានអំពើពុករលួយមួយចំនួនមានចេតនាទុច្ចរិតព្យាយាមគិតតែប្រយោជន៍។ ជាក់ស្តែងគ្រាន់ដៃជើងឧកញ៉ាទ្រី ភាពដឹកឈើឆ្លងទៅច្រកខាងលើនេះម្តងៗចាប់ពី១០ឡានទៅ២០ឡានយីឌុប ល្មើសទាំងដឹកជញ្ជូនលើសច្បាប់ ថែមទាំងផ្ទុកលើសទំងន់បំផ្លាញផ្លូវជាតិធ្ងន់ធ្ងរបំផុតដែលថ្នាក់លើមិនត្រូវអនុគ្រោះ ព្រោះមានជាភស្តុតាងស្រាប់យ៉ាងតិចរថយន្តដឹកឈើប្រភេទយីឌុបរបស់ក្រុមហុ៊នទ្រីភាពជាង១០គ្រឿងត្រូវក្រុមសមត្ថកិច្ចស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខេត្តព្រៃវែងឃាត់ករណីផ្ទុកលើសទំងន់។ ក្រុមឈ្មួញបញ្ជាក់ថា ច្រកខ្មុង ច្រកសំរោងស្រុកចន្រ្ទាឈើសម្រុកចេញទៅវៀតណាម ស្របពេលច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបិទមួយរយះ ដោយហេតុផល នគរបាលនឹងគយភាគីវៀតណាមមិនត្រូវគ្នា ហើយខាងសាធារណការកំពុងស្ថាបនាស្ពានថ្មី។ ទោះជាយ៉ាងណាក៏ដោយច្រកទន្លេចាមនឹងអាចដំណើរបានឡើងវិញក្នុងអំឡុងដើមខែមេសា ឆ្នាំ២០១៥ខាងមុខ។ ច្រករបៀងស្រុកចន្រ្ទា មានមេៗសមត្ថកិច្ចខេត្ត មេៗរដ្ឋបាលព្រៃឈើ គយខាងសាខាខេត្ត នឹងសមត្ថកិច្ចប្រចាំច្រកខាងលើនេះជាអ្នកទទួលលាភសក្ការះ ទាំងបំពានច្បាប់ នឹងផ្គើនថ្នាក់លើ។10993091_355850377933392_4313125370725652618_n 10940486_355850367933393_3661038345673845095_n