ព័ត៌មានទាន់ហេតុការណ៍៖

ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ពង្រឹង​ការងារ​ត្រួតពិនិត្យ​ជនបរទេស​ក្រោយ​ពី​ប្រទេស​ថៃ​មាន​ករណី​ឆ្លង​ជំងឺ​ដង្ហើម​ម​ជ្ឈឹ​ម​បូព៌ា​

​ខេត្តបន្ទាយមានជ័យ​៖​ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ត្រួតពិនិត្យ​និង​ដាក​វិធានការ​ការ​ពង្រឹង​ការងារ​ដល់​មន្ត្រី​សុខាភិបាល​ហៅ​ថា​ ច​ត្តា​ឡី​ស័ក​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​មាន​តួនាទី​ត្រួតពិនិត្យ​ភ្ញៀវ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​ក្រោយ​ពី​រដ្ឋាភិបាល​ប្រទេស​ថៃ​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ប្រទេស​ថៃ​មាន​ករណី​ឆ្លង​វី​រុសជំងឺ​ផ្លូវដង្ហើម​ពី​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា​ (MERS)​ ជា​លើក​ដំបូង​តាម​រយៈ​ជនបរទេស​ម្នាក់​ជា​ពាណិជ្ជករ​ជនជាតិ​អូ​ម៉​ង់​ចូល​ក្នុង​ប្រទេស​ថៃ​នោះ​។​

ករណី​ដែល​គេ​រក​ឃើញ​ឆ្លង​វីរុស​ជម្ងឺ​ផ្លូវ​ដកដង្ហើម​នៅ​ក្នុង​ប្រទេស​ថៃ​ជា​លើក​ដំបូង​នៅ​ពេល​នេះ​គ្រា​ដែល​មាន​សេចក្តីរាយការណ៍​មក​ថា​ជំងឺផ្លូវដង្ហើម​(MERS)​ ដ៏​កាច​សាហាវ​នេះ​ បាន​និង​កំពុង​ផ្ទុះ​រាលដាល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ចំនួន​១៦៥​ករណី​ ហើយ​មាន​មនុស្ស​ចំនួន​២៣​នាក់​ស្លាប់​ និង​មាន​មនុស្ស​៦.៧២៩​នាក់​ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ដើម្បី​តាមដាន​ស្រាវជ្រាវ​ដែល​គេ​សង្ស័យ​អ្នក​ទាំង​នោះ​ឆ្លង​វិ​រុស​ជំងឺផ្លូវ​ដកដង្ហើម​(MERS)​។​

​ការ​ចុះ​ត្រួតពិនិត្យ​និង​ពង្រឹង​ការងារ​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៥​ ក្រោម​វត្តមាន​ លោក​ ចេ​ ពិ​ចិត្ត​ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ទទួល​បន្ទុក​ការងារ​បង្កា​ទប់ស្កាត់​ជំងឺឆ្លង​។​

​លោក​ ចេ​ ពិ​ចិត្ត​ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ប្រទេស​កម្ពុជា​ពុំ​ទាន់​កើត​មាន​ករណី​ឆ្លង​វីរុស​ជំងឺផ្លូវដង្ហើម​(MERS)​ នៅ​ឡើយ​នោះ​ទេ​ ជំងឺផ្លូវដង្ហើម ​ទើបតែ​ឆ្លង​ចូល​ដល់​ប្រទេស​ថៃ​១​ករណី​តែ​ប៉ុណ្ណោះ​។​

​លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ទទួល​ព័​ត៌​មាន​ពី​ករណី​ជំងឺផ្លូវដង្ហើម​ឆ្លង​ចូល​ប្រទេស​ថៃ​នោះ​ភ្លាម​ ក្រសួងសុខាភិបាល​ និង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចាត់​ឱ្យ​លោក​ចុះ​ពង្រឹង​ការងារ​ដល់​មន្ត្រី​ច​ត្តា​ឡី​ស័ក​ប្រចាំ​ច្រក​អន្តរជាតិ​ ដើម្បី​ឱ្យ​មានការ​យកចិត្តទុកដាក់​ក្នុង​កិច្ច​ការងារ​ត្រួតពិនិត្យ​ជនបរទេស​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​ ក្នុង​ការ​បង្កា​ទប់ស្កាត់​ កុំឱ្យ​ជំងឺឆ្លង​មួយ​នេះ​ចូល​ប្រទេស​កម្ពុជា​ ពីព្រោះ​ប្រទេស​កម្ពុជា​យើង​មាន​ព្រំដែន​ជាប់​និង​ប្រទេស​ថៃ​ហើយ​ប្រជាជន​នៃ​ប្រទេស​ទាំង​២​និង​ជនបរទេស​មានការ​ឆ្លង​ដែន​ចេញចូល​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​នាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ដូច្នេះ​ត្រូវ​ទាមទារ​មាន​វិធានការ​ម៉ឺងម៉ាត់​ គ្រប់​ច្រកព្រំដែន​ដើម្បី​ត្រួតពិនិត្យ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។​

​សូម​បញ្ជាក់​ថា​ ជំងឺ​ផ្លូវដង្ហើម​(MERS)​ គឺជា​ជំងឺ​ផ្លូវដង្ហើម​បង្ក​ឡើង​ដោយ​វីរុស​ឈ្មោះ​ កូ​រ៉ូ​ណា​ ដែល​ជា​វីរុស​ថ្មី​បង្ក​ឱ្យ​កើតជាជំងឺ​ផ្តាសាយ​ធម្មតា​ទៅ​ជា​ជម្ងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​។​ជម្ងឺ​ផ្លូវ​ ដង្ហើម​ (MERS)​ ត្រូវ​បាន​គេ​រក​ឃើញ​លើក​ដំបូង​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ នៅ​ក្នុង​ឆ្នាំ​២០១២​ ។​ លុះ​នៅ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៥​ ជម្ងឺ​ផ្លូវដង្ហើម​ម​ជ្ឈឹ​ម​បូព៌ា​បាន​រាលដាល​ឆ្លង​ដល់​ ប្រទេស​កូរ៉េ​ខាងត្បូង​៕​ វិច្ឆិកា​

​ ​
​ ​s4 (2)

s4 (1)

s4 (3)

s4