ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានរត់មិនរួចចាប់បានម្នាក់រត់រួចម្នាក់

ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់កំពុងតែជិះម៉ូតូតាមផ្លូវជាមួយមិត្តភក្តិម្នាក់ទៀត បានសម្រេចហើយព្យាយាមរត់គេចខ្លួនតែត្រូវកម្លាំងល្បាតនៅក្បែរនោះឃើញចេញអន្តរគមន៍ដេញចាប់បានម្នាក់ ចំណែកឯបក្ខពួកម្នាក់គេចខ្លួនបាត់ ។

ករណីឆក់កាបូបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៤០នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ប្រព្រឹត្តនៅចំណុចមុខមន្ទីរ ពេទ្យអង្គរធំ ផ្លូវលេខកម្ពុជាក្រោម កែងផ្លូវលេខ២៥៧ ក្រុមទី ១១ ក្រុមទី៤២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ស៊ឹម សំណាង ហៅ ណាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ជា ពុំពិតប្រា កដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ២៤៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ សៀក ដុល្លា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតសាកលវិទ្យាល័យ អន្តរជាតិ ស្នាក់នៅផ្ទះលេខ១៤៩ ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន កាបូបស្ពាយពណ៌ក្រហម ០១ ដែលមានកូនកាបូបពណ៌ស ១ ,ប្រាក់ដុល្លារ៣៨$ ,  ប្រាក់រៀល ១៧.០០០៛ ,ទូរស័ព្ឌដៃមួយគ្រឿងម៉ាក Samsung ពណ៌ស មានស៊ីមលេខ 077 737 496 (បានប្រគល់ជូនជនរងគ្រោះវិញ ) ។
-ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 1AF-9636  ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព  ។ រីឯសម្ភារបាត់បង់ ទូរស័ព្ទដៃ០១គ្រឿងម៉ាក Sam  sung Note 3 ពណ៌ស មានស៊ីមលេខ 016 737 297 ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1CR- 7976 ធ្វើដំណើរទន្ទឹមគ្នា ជាមួយមិត្តភក្តិឈ្មោះ ហេង សុភ័ក្រ្ត ភេទស្រី  អាយុ ២៦ឆ្នាំ ដោយធ្វើដំណើរលើដងផ្លូវលេខកម្ពុជាក្រោម ពីកើត មកលិច។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជន សង្ស័យមានគ្នា០២នាក់ ជិះម៉ូតូតាមពីក្រោយទន្ទឹមអែបខាងឆ្វេងរួច បានធ្វើសកម្មភាពឆក់កាបូបដែលជនរង គ្រោះកំពុងស្ពាយបានសម្រេច បណ្តាលឱ្យជនរងគ្រោះ ដួលម៉ូតូរងរបួសថ្ពាល់ និងស្មាខាងឆ្វេង ពេលនោះជន សង្ស័យបានជិះម៉ូតូព្យាយាមគេចខ្លួន តែត្រូវបានអ្នកដំណើរ ដេញតាមពីក្រោយស្រែកចោរៗ រហូតមកដល់ចំណុច ផ្លូវលេខ២៦១ កែងផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២   ជនសង្ស័យបានជិះម៉ូតូដួល ក៏ត្រូវម្លាំងល្បាតសហ ប៉ិស្តិ៍អន្តរាគមន៌ឃាត់ខ្លួនបានម្នាក់ជាក់ស្តែង។ ចំណែក ជនសង្ស័យម្នាក់ទៀត រត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអា សន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

image3

ដោយ ស ដារ៉ា