ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ឆក់កាបូបស្ពាយពីស្ត្រីជនជាតិចិនកំពុងដើរ មិនបានសម្រេច តែរត់ចោលម៉ូតូnexមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ ចោរឆក់ធ្វើសកម្មភាពចំថ្ងៃស៊យ ឆក់មិនបានសម្រេច ហើយអស់ម៉ូតូមួយគ្រឿង ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្រ្តីជនជាតិចិនម្នាក់ដែល កំពុងធ្វើដំណើរដើរតាមផ្លូវ ស្រែកផ្អើលពលរដ្ឋជួយដេញចាប់ ដួលរត់ចោលម៉ូតូ ប៉ូលីសយកទៅរក្សាទុក កាលពីវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវ២០០៤ ភូមិអ័រគីដេរ សង្កាត់អ័រគីដេរ ខណ្ឌសែនសុខ ។

តាមសំដីអ្នកបកប្រែបានប្រាប់ថាមុនកើតហេតុស្រ្តីរងគ្រោះជាជនជាតិចិនបានដើរលើដងផ្លូរ២០០៤ដោយមានគ្នា០២នាក់ ប្រុសម្នាក់ជាជនជាតិចិនដូចគ្នាក្នុងទិសដៅពីកើតមកលិចខណះមកដល់គោលដៅខាងលើស្រាប់តែមានជនសង្ស័យ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKInex ពណ ស លាយទឹកក្រូចសេរី ២០១៨ពាក់ស្កាកលេខ ភ្នំពេញ 1HH-6781 ជិះតាមពីក្រោយ ដល់ទន្ទឹម រួចធ្វើសកម្មភាពឆក់កាបូប មិនបានសម្រេច ស្រែកផ្អើលពលរដ្ឋជួយដេញ ចាប់ម៉ូតូ ដួល ធ្វើឲ្យជនសង្ស័យភ័យ ស្លន់ រត់ចោលម៉ូតូ គេចទៅបាត់ តែម្តង ។

ជនរងគ្រោះបានឲ្យដឹងថា ក្នុងកាបូបអត់មានអ្វីក្រៅពីលុយបន្តិចបន្តួច និង៉កសារមួយចំនួន តែសំណាងល្អប្តូរម៉ូតូចោរមួយគ្រឿង គ្រាន់ទុកឲ្យប៉ូលីស ប្រើ ។

ក្រោយកើតហេតុ សមត្ថកិច្ចយកម៉ូតូរបស់ជនសង្ស័យទៅរក្សាទុក ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងហើយដែរ ដើម្បីឲ្យសមត្ថកិច្ច បន្តស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យយកមកដាក់ទោសតាមច្បាប់ ៕ តុង សីហា


ចែករំលែក៖