ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ឆក់ទូរស័ព្ទជនជាតិចិន២នាក់​ត្រូវសមត្ថកិច្ចក្របួច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ ពីស្ត្រីជនជាតិចិនមួយរូប នៅយប់ថ្ងៃទី12ខែវិច្ឆិកា២០១៨ ដែលក្រុមជនសង្ស័យបានប្រព្រឹត្តនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង៥០នាទី នៅតាមផ្លូវមុខក្រុមហ៊ុន ឌឹភីហ្សាខមផែននី ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ ZHANG QI ភេទស្រី អាយុ ២៥ឆ្នាំ ជាជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារ វិមានខ្សាច់ស ស្នាក់នៅសណ្ឋាគារ វិមានខ្សាច់ស សង្កាត់៤ ក្រុងសីហនុ ។

សម្ភារបាត់បង់៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE X ពណ៌ស, លុយដុល្លារ ៦០ដុល្លារ ( នៅជាប់ទូរស័ព្ទ ) ។

ជនសង្ស័យចំនួន ០២នាក់៖ ១-ឈ្មោះ គេង សុខគា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ អ្នកចែកបៀ នៅកាស៊ីណូ ជី.ធី អ៊ិនធើថេនម៉ិន ស្នាក់នៅក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ( ជិះពីក្រោយអ្នកឆក់ ) ។ ២-ឈ្មោះ ហេង ចាន់តឹង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ( អ្នកបើកម៉ូតូ ) ។

វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE X ពណ៌ស ( ផលនៃអំពើទុច្ចរិត ), លុយដុល្លារ ៣៦ដុល្លារ ( ផលនៃអំពើទុច្ចរិត ), ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខៈ កោះកុង ១A-៤០៤៦( មធ្យោបាយធ្វើសកម្មភាព ) ។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យទាំង ០២នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះពិតប្រាកដមែន ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖