ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ឆេះឃ្លាំងក្រដាស់អេតចាយមួយកន្លែង បណ្ដាលឲ្យខូចខាត ស្ទើរទាំងស្រុង នៅស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្ដាល៖ ឃ្លាំងក្រដាសមួយកន្លែងនៅស្រុកកោះធំ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង២២និង១០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល បណ្ដាលឲ្យក្រដាស់កេះរាប់សិបតោនឆេះម៉ដ្ឋ ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះ ជារបស់ឈ្មោះ ឈឿន ប៊ុនឆន ស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ហើយការឆេះនេះផងដែរ ក្រដាស់កេះដែលគេប្រើហើយមួយចំនួនទទួលរងការខូចខាតទាំងស្រុង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្មករនៅឃ្លាំងក្រដាសអេតចាយកំពុងដឹកស្តុកបញ្ជូនចេញចូលជាធម្មតា ខណៈកម្មករកំពុងធ្វើការ ក៏ស្រាប់តែមានអណ្ដាតភ្លើងចេញពីគំនរក្រដាសក្នុងឃ្លាំង ហើយក៏បានឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ភ្លាមនោះក៏មានការផ្អើលឆោឡោ និងរាយការណ៍ជូនកម្លាំងនគរបាលស្រុកកោះធំ ចុះអត្ដរាគមន៍យករថយន្ដពន្លត់អគ្គិភ័យទៅពន្លត់ រហូតមកដល់វេលាម៉ោង៤ទាបភ្លឺ ចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបអគ្គិភ័យរលត់ទាំងស្រុង ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញពុំទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីច្បាស់លាស់នៅឡើយទេ ៕ ស្អាងជ័យ


ចែករំលែក៖