ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្សាររុងក្លឿ ស្រុកអារញ្ញប្រទេសថៃ ឈមនឹងប្រទេសកម្ពុជា

ប៉ោយប៉ែត៖ អគ្គិភ័យបានឆាបឆេះតូបក្នុងផ្សាររុងក្លឿ ស្រុកអារញ្ញ ប្រទេសថៃ ដែលមានឈមជាមួយប្រទេសកម្ពុជា​ ក្រុងប៉ោយប៉ែតផងដែរ កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ។

នៅពេលភ្លាមៗនេះ គេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យអគ្គិភ័យកើតឡើងនៅឡើយទេ ហើយទំហំនៃការខូចខាត ក៏មិនទាន់ច្បាស់លាស់ផងដែរ ខណៈសមត្ថកិច្ចជំនាញ ក៏ដូចប្រជាពលរដ្ឋ​នៅក្បែរខាងនាំគ្នាអន្តរាគមន៍​តាមដែលអាចធ្វើទៅបាន កុំឲ្យអគ្គិភ័យនេះឆេះរាលដាលទ្រង់ទ្រាយធំ ។

គួរបញ្ជាក់ថា ផ្សាររុងក្លឿ ក្នុងទឹកដីប្រទេសថៃក៏ពិតមែន ប៉ុន្តែអាជីវករកម្ពុជាយើងទៅរកទទួលទាននៅក្នុងផ្សារនេះមានច្រើនស្អេកស្កះណែនណាន់តាន់តាប់ ហើយអគ្គិភ័យនេះ មិនអាចគេចផុតបានឡើយពីការខូចខាត​ទ្រព្យសម្បត្តិអាជីវកររបស់កម្ពុជាយើង ៕ វណ្ណា