ព័ត៌មានទាន់ហេតុការណ៍៖

ឆេះ​អគារ​ផ្ទះ​រួម​ខុន​ដូ​ ស្លាប់​១៧​នាក់​ និង​របួស​ជាង​៦០​នាក់​

​យ៉ាង​ហោច​ណាស់​ ក៏​មាន​មនុស្ស​១៧​នាក់​ស្លាប់​ និង​ជាង​៦០​នាក់​រង​របួស​ ក្នុង​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​អគារ​ផ្ទះ​រួម​កម្ពស់​១៦​ជាន់​ នៅ​ទីក្រុង​ Baku​ ប្រទេស​ Azebaijan​ ។​

​មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ គ្រោះ​អគ្គិភ័យ​រាលដាល​យ៉ាង​ឆាប់រហ័ស​ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ វិនាទី​ប៉ុណ្ណោះ​ ។​ មូលហេតុ​បណ្តាល​ឲ​ឆាបឆេះ​កំពុង​តែ​ស៊ើប​អ​ង្គេ​ត​ ដោយ​មូលហេតុ​ជាបឋម​ បាន​សន្និដ្ឋាន​ថា​ អគ្គិភ័យ​ បណ្តាល​មក​ពី​ផ្ទាំង​ជ័រ​ស​ម្លៃ​ថោក​ ទើប​រាលដាល​យ៉ាង​ឆាប់រហ័ស​ ។​

​រដ្ឋលេខាធិការ​ក្រសួង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ លោក​ Etibar​ Mirzoev​ បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​ ទទួល​បាន​ព័ត៌មាន​នៅ​វេលា​ម៉ោង​១០​និង​៥៧​នាទី​ ។​ ពេល​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួប​ផល​ លំបាក​យ៉ាង​ខ្លាំង​ ក្នុង​ការ​ចូល​ទៅ​កាន់​កន្លែង​កើតហេតុ​ ដោយសារ​តែ​ស្ទះចរាចរណ៍​ ទើប​បណ្ត​ល​ឲ្យ​អគ្គិភ័យ​ឆេះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ ។​

​ គ្រោះ​អគ្គិភ័យ​បាន​គ្រប់​ដណ្តប់​ពេញ​អគារ​កម្ពស់​១៦​ជាន់​ បង្ខំ​ឲ្យ​កម្លាំង​ពន្លត់​អគ្គិភ័យ​បញ្ជូន​ រថយន្ត​បន្ថែម​មក​គ្រប់គ្រង​ ។​ សរុប​មាន​រថយន្ត​ដល់​ទៅ​៤០​គ្រឿង​ និង​រថយន្ត​ជួយ​សង្គ្រោះ​ ជា​ច្រើន​គ្រឿង​រួម​ទាំង​ឧទ្ធម្ភាគចក្រ​២​គ្រឿង​ផង​ដែរ​។​ រូបភាព​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ពលរដ្ឋ​ពិតជា​មានការ​ស្លន់ស្លោ​ ចលាចល​យ៉ាង​ខ្លាំង​ ដោយសារ​ តែ​មាន​សាច់ញាតិ​របស់​ពួក​គេ​ជាប់​គាំង​នៅ​ខាងក្នុង​ ។​ រយៈពេល​ដល់​ទៅ​៤​ម៉ោង​ ទើប​គ្រប់​ គ្រង​បាន​ស្ថានភាព​ ។​ សរុប​មាន​មនុស្ស​ដល់​ទៅ​១៧​នាក់​បាន​ស្លាប់​ ក្នុង​នោះ​មាន​កុមារ​៣​នាក់​។​ ក្រៅពី​នេះ​ ក៏​មាន​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស​ ។​

​មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ ផ្ទាំង​ជ័រ​តម្លៃ​ថោក​ ជា​មូលហេតុ​ធ្វើ​ឲ្យ​ឆេះ​រាលដាល​ឆាប់រហ័ស​បែប​នេះ​។​ អ្នក​ទទួល​បន្ទុក​ធ្វើ​ប​ពិ​ដាន​អគារ​ខាងលើ​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​បណ្តោះអាសន្ន​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ អគារ​ខាងលើ​ បាន​សាងសង់​តាំងពី​ជំនាន់​សហភាព​សូ​វៀត​មក​ម្ល៉េះ​ ហើយ​ត្រូវ​បាន​កែ​លម្អ​ឡើង​វិញ​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ។​ នេះ​ជា​សោកនាដកម្ម​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​រយៈពេល​ក​ន្ល​មង​ក​ក្នុង​ប្រទេស​ Azebaijan​ ៕​

ម៉ែ​វ​ សា​ធី​

Sathy002-(2)

Sathy002

Sathy002-(1)