ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៧ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន៣ក្ស័យធន

ការប្រជែងតម្លៃជាមួយក្រុមហ៊ុនអាកាស ចរណ៍តម្លៃថោក រួមជាមួយការវាយប្រហារភេរវកម្មកើនឡើងនៅតំបន់អឺរ៉ុប បានធ្វើឲ្យ មហាសេដ្ឋីអាកាសចរណ៍ជាច្រើនត្រូវក្ស័យ ធនដួលរលំនៅក្នុងឆ្នាំ២០១៧នេះ។

កាលពីពាក់កណ្តាលខែសីហា ឆ្នាំ ២០១៧ ក្រុមហ៊ុនអាកាសចរណ៍ធំទី២ របស់អាល្លឺម៉ង់ Air Berlin បានដាក់លិខិតសុំក្ស័យធនក្រោយរយៈពេលយ៉ាងយូររកសុីខាតរហូត ហើយអ្នកចូលភាគហ៊ុនដូចជាក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ប្រកាសឈប់ផ្តល់ហិរញ្ញវត្ថុបន្តទៀត។

រយៈពេល២ឆ្នាំកន្លងមក ក្រុមហ៊ុន អាកាសចរណ៍ Air Berlin រកសុីខាតរហូតដល់ទៅ១,២ពាន់លានអឺរ៉ូ ហើយបន្ត សកម្មភាពអាជីវកម្មដោយសារតែមាន ហិរញ្ញវត្ថុពីក្រុមហ៊ុន Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅតំបន់ឈូងសមុទ្រ ដោយគ្រប់គ្រងភាគហ៊ុនរហូតដល់២៩ភាគរយរបស់ក្រុមហ៊ុន Air Berlin ។ ក្រុមហ៊ុនដៃគូបង្ហាញការខកចិត្តយ៉ាងខ្លាំងជាមួយនឹងយុទ្ធសាស្ត្រអាជីវ កម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ធំទី២ របស់អឺរ៉ុប។

ក្រោយពេលក្រុមហ៊ុន Air Berlin ប្រកាសក្ស័យធន រដ្ឋាភិបាលអាល្លឺម៉ង់ចាំបាច់ត្រូវតែផ្តល់ជំនួយដល់ក្រុមហ៊ុននេះ នូវទឹកប្រាក់ប្រមាណ១៧៥លានដុល្លារ ដើម្បីឲ្យក្រុមហ៊ុនដំណើរការក្នុងរយៈពេល៣ខែបន្តទៀត ហើយអ្នកដំណើរដែល បានកក់សំបុត្រមិនរងផលប៉ះពាល់ និង ធានាដល់ការងារបស់បុគ្គលិក៧.២០០ នាក់របស់ក្រុមហ៊ុននេះផងដែរ។

កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនអាកាស ចរណ៍ Air Berlin បានកាត់បន្ថយក្រុមហោះ ហើរ នៅសល់តែយន្តហោះដំណើរការ៧៥គ្រឿងប៉ុណ្ណោះ និងរំសាយបុគ្គលិក១.២០០ នាក់ទៀតផង ដើម្បីកាត់បន្ថយការចំណាយ។ ប៉ុន្តែក្រុមហ៊ុននៅតែមិនរីកចម្រើនបន្តខាត ដដែល។

ការសម្រេចឈប់ផ្តល់ប្រាក់របស់ក្រុមហ៊ុន Etihad Airway បានធ្វើឲ្យក្រុមហ៊ុន អាកាសចរណ៍ Berline ធ្លាក់ក្នុងសភាព ក្ស័យធនមិនអាចដំណើរការតទៅទៀត បានឡើយ។ កាលពីពេលដំបូង ក្រុមហ៊ុន ខាងលើ មានយន្តហោះដឹកអ្នកដំណើរ រហូតដល់ទៅ១៥០គ្រឿង និងបុគ្គលិក ដល់ទៅ១មុឺននាក់នៅជុំវិញពិភពលោក។ ប៉ុន្តែក្រោយមក ក្រុមហ៊ុនខាងលើមិនអាចប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ តម្លៃថោកនោះឡើយ។

មហាសេដ្ឋីអាកាសចរណ៍ផ្សេងទៀត ក៏បានក្ស័យធននៅក្នុងឆ្នាំ២០១៧នេះដែរ គឺក្រុមហ៊ុនអាកាសចរណ៍ អុីតាលី Alitalia។ ក្រោយរកសុីរយៈពេលជាច្រើនទស វត្សមានការរីកចម្រើន ស្រាប់តែក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះ បានប្រកាស ក្ស័យធនកាលពីខែឧសភា ឆ្នាំ២០១៧ នេះដែរ។ នេះជាលើកទី២ហើយ ដែល ក្រុមហ៊ុនបានប្រកាសក្ស័យធន។

ក្រុមហ៊ុនអាកាសចរណ៍ Alitalia ជា ក្រុមហុនធំបំផុតនៅអឺរ៉ុប ជាច្រើនឆ្នាំកន្លង មក ក្រុមហ៊ុនត្រូវប្រជែងជាមួយក្រុមហ៊ុន តម្លៃថោក ដូចជាក្រុមហ៊ុន Ryanair និង easyjet។ កាលពីឆ្នាំ២០០៨ ក្រុមហ៊ុន ទទួលបានជំនួយពីរដ្ឋាភិបាលប្រមាណ ៧ពាន់លានដុល្លារ ប៉ុន្តែមិនអាចបន្តបាន ឡើយ ដោយប្រជែងមិនឈ្នះក្រុមហ៊ុន តម្លៃថោក។

ដើរតាមផ្លូវមហាសេដ្ឋីអាកាសចរណ៍ អឺរ៉ុបទាំង២ខាងលើ ក្រុមហ៊ុនអាកាស ចរណ៍អង់គ្លេស Monarch Airlines កាល ពីខែតុលាកន្លងមក ក៏បានប្រកាសក្ស័យ ធនជាផ្លូវការ ដោយសារតែមិនអាចប្រជែងតម្លៃជាមួយក្រុមហ៊ុនផ្សេងទៀត ដែលមានតម្លៃសំបុត្រទាបជាងដូចគ្នា។ ការប្រកាសក្ស័យធនបានធ្វើឲ្យអ្នកដំណើរជាង១សែននាក់ជាប់គាំងនៅបរទេស និងប៉ះពាល់ ដល់អ្នកដំណើរដែលបានកក់សបុត្រជាង៧៥០ពាន់នាក់ទៀតផង។ នេះជាការ ក្ស័យធនទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។

ការវាយប្រហារភេរវកម្ម ក្រុមហ៊ុន អាកាសចរណ៍តម្លៃថោក ជាច្រើនបាន លេចឡើង ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ ធំៗនៅលើពិភពលោក ប្រឈមនឹងការ បាត់បង់អតិថិជនជាបន្តបន្ទាប់ ឈានដល់ ការក្ស័យធន បើមិនមានវិធានការទប់ស្កាត់ ទេនោះ៕ ម៉ែវ សាធី