ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៨នេះសេដ្ឋកិច្ចកម្ពុជានឹងទទួលបានកំណើន៧,២ភាគរយ

ភ្នំពេញ ៖ ប្រតិភូការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បាន វាយតម្លៃខ្ពស់ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៨នេះ នឹងទទួលបានកំណើនក្នុងអត្រា៧.២ភាគរយ ។

ការវាយតម្លៃបែបនេះ របស់ AMRO ធ្វើឡើងនាឱកាសដែលត្រូវបានអនុញ្ញាត ឲ្យចូលជួបសម្ដែងការគួរសមជាមួយ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ដើម្បីជម្រាបជូនពីលទ្ធផល នៃបេសកកម្មតាមដាន ស្ថានភាពសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ២០១៨ ដែលរៀបចំឡើង ចាប់ពីថ្ងៃទី៤-១១ ខែកញ្ញា ឆ្នាំ២០១៨។ ការចូលជួបសម្ដែងការគួរសមនេះដឹកនាំដោយលោកស្រី Junhong Chan ប្រធាន ការិយាយ AMRO ។

លោកស្រី Junhong Chan បានឲ្យដឹង ថា វិស័យដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ច កម្ពុជាទទួលបានកំណើននេះ គឺវិស័យ សំណង់, វិស័យកាត់ដេរ និងវិស័យទេស ចរណ៍។ ទន្ទឹមនេះការកើនឡើងនៃការ ចំណាយរបស់រាជរដ្ឋាភិបាលលើការបង្កើន ប្រាក់បៀវត្សរ៍ និងការវិនិយោគសាធារណៈ ក៏រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះផងដែរ ។

លោកស្រីបន្ដទៀតថា ចំណែកឯអត្រា អតិផរណារំពឹងថា នឹងបន្ដស្ថិតក្នុងកម្រិតទាបប្រមាណ៣,១ភាគរយ។ ទុនបម្រុង អន្ដរជាតិបន្ដកើនឡើងជាលំដាប់ដល់ ប្រមាណ១០ប៊ីលានដុល្លារអាមេរិកនៅចុងឆ្នាំ២០១៨ ដែលអាចធានាលើការទូទាត់ការនាំចូលទំនិញនិងសេវាបានប្រមាណ ៦ខែ។ ម្យ៉ាងទៀតសូចនាករក្នុងវិស័យហិរញ្ញ វត្ថុបានបង្ហាញស្ថានភាពល្អប្រសើរក្នុងស្ថាន ភាពដែលឥណទានទៅកាន់វិស័យឯកជនស្ថិតក្នុងកម្រិតសម ស្រប ។

បន្ថែមលើសពីនេះលោកស្រី ក៏បាន អបអរសាទរចំពោះ រាជរដ្ឋាភិបាលថ្មីដែល បានបង្កើតឡើងពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រកបដោយតម្លាភាព សេរី ពហុបក្ស និងយុតិ្តធម៌ ជាមួយនឹងចំនួនប្រជាជនចូលរួមបោះឆ្នោតយ៉ាងច្រើនលើសលប់ ។

លោក ជា ចាន់តូ បានថ្លែងអំណរគុណ ដល់ AMRO ដែលបានអបអរសាទរ និង បន្ដគាំទ្រដល់រាជរដ្ឋាភិបាលថ្មី និងបានមក បំពេញបេសកកម្មនៅកម្ពុជា។ លោកអគ្គ ទេសាភិបាលក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃបេសកកម្ម របស់ការិយាល័យ AMRO ដែលជួយតាមដានស្ថានភាពសេដ្ឋ កិច្ច និងផ្ដល់អនុសាសន៍សម្រាប់ការបន្ដ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។

លោកអគ្គទេសាភិបាលក៏បានស្នើសុំការិយាល័យ AMRO ឲ្យបន្ដជួយអភិវឌ្ឍ សមត្ថភាពធនធានមនុស្សនៅធនាគារជាតិ នៃកម្ពុជាតាមរយៈការផ្ដល់ជំនួយបច្ចេកទេស និងបន្ដផ្ដល់ឱកាសដល់មន្រ្ដីធនាគារជាតិហាត់ការងារ នៅការិយាល័យនាពេលខាងមុខបន្ថែមទៀត៕ ហេង សូរិយា