ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនី ផ្ទុះឆេះកាប៊ីនភ្លើង ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចអន្តរាគមន៍

ភ្នំពេញ៖ កាប៊ីនភ្លើងមួយកន្លែង បានឆ្លងចរន្តអគ្គិសនី ឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ និងនាំគ្នាយកបំពងពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ បានទាន់ពេលវេលា ។

ហេតុការណ៍បង្កភាពភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១៧នាទីទាបភ្លឺ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចមុខ ស្ថានីយទូរស្សន៍អាស៊ីអាគ្នេយ៍ ស្ថិតនៅតាមបណ្តោយ ផ្លូវណតប្រ៊ីដ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេបានឃើញប្រអប់កាបិនភ្លើងដែលនៅជាប់និងរបងស្ថានីយទូរស្សន៍ អាស៊ីអាគ្នេយ៍បានឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យបែកផ្កាភ្លើងនិងចេញជាអណ្តាតភ្លើងផ្ទុះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកបំពងពន្លត់ អគ្គិភ័យមកបាញ់ពន្លត់ជាច្រើនបំពង់អគ្គិភ័យនៅតែមិនរលត់ ។

បន្ទាប់មកសមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿងមកអន្តរាគមន៍ តែដោយសារតែចរន្តអគ្គីសនីមិនទាន់ផ្តាច់កម្លាំងសមត្ថកិច្ចក៏មិន ហ៊ានបាញ់ទឹកនោះទេ ព្រោះខ្លាចឆ្លងនិងមានគ្រោះថ្នាក់ដល់មនុស្សក៏ដូចអ្នករសនៅក្បែរខាង។

សមត្ថកិច្ចបានបន្តប្រាប់ថា ក្រោយពេលកើតហេតុបានប្រហែលជាង២០ក្រោយមកអគ្គីភ័យបានរលត់ទៅវិញ តែសំណាងល្អមិនរាល់ដាល ដល់ផ្ទះប្រពលរដ្ឋដែលនៅក្បែរនោះ គឺគ្រាន់តែឆេះកាប៊ីនភ្លើងនិងស្លាកប៉ានណូតែប៉ុណ្ណោះ គួររំលឹកផងដែរថា ខាងអគ្គីសនីកម្ពុជា គួររៀបចំបណ្តាញ ប្រព័ន្ធខ្សែភ្លើងឡើងវិញអោយមានរបៀបរៀបរយ ប្រយោជន៍ចៀសវាងការឆ្លងចរន្ធបង្ក អោយកើតជាអគ្គីភ័យកើតឡើងបាន ជាពិសេសសាលារាជធានីភ្នំពេញគួរតែចាត់វិធាន ការចំពោះបណ្តាក្រុមហ៊ុនខ្សែកាបមួយចំនួន ដែលនាំគ្នាអូសខ្សែដាក់តាមបង្គោលភ្លើងយ៉ាង អណាធិប្បតេយ្យធ្វើអោយខូចសណ្តាប់ធ្នាប់និងសោភណ្ឌភាពទីក្រុងផងដែរ ៕

Chan-Th9

Chan-Th10

Chan-Th11