ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឱ្យ​ឆេះ ​ភោជនីយដ្ឋាន​ រតនា​ស្រី ​ទូច​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​

ភ្នំពេញ​ ៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ឆោឡោ​ទាំង​កណ្តាល​យប់​នោះ​ ដោយសារ​តែ​ភោជនីយដ្ឋាន​យីហោ​រតនា​ស្រី​ទូច​ បាន​ឆ្លង​ចរន្តអគ្គិសនី​ចេញ​ជា​ផ្កាភ្លើង​ រហូត​នាំ​ឲ្យ​ឆេះ​ជា​អណ្តាតភ្លើង​ឡើង​ យ៉ាង​សន្ធោសន្ធៅ​តែ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ឲ្យ​រលត់​ទាន់​ពេលវេលា​ មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​គ្រាន់តែ​ធ្វើ​ឲ្យ​កុមារ​ម្នាក់​រង​របួសស្រាល​តែ​ប៉ុណ្ណោះ​ ។​

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ភោជនីយដ្ឋាន​រតនា​ស្រី​ទូច​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩​ សង្កាត់​បឹង​កង​១​ ខណ្ឌចំការមន​ ។​

ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ហេតុរូប​គាត់​បានឃើញ​នៅ​លើដំបូល​ភោជនីយដ្ឋាន​យីហោ​រតនា​ស្រី​ទូច​ ឆ្លង​ចរន្តអគ្គិសនី​បែក​ផ្កាភ្លើង​ព្រៀកៗ​ ភ្លាម​នោះ​ស្រាប់តែ​បង្ក​ជា​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ ពន្លត់​ប៉ុន្តែ​មិន​មានការ​អន់​ថយ​នោះ​ទេ​ ទាល់តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ទើប​រលត់​ជា​ស្ថាពរ​ ។​ ភ្លាម​នោះ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​ និង​កម្លាំង​កងរាជអាវុធហត្ថ​ ជា​ច្រើន​នាក់​បាន​ចុះ​មក​ជួយ​អន្តរាគមន៍​ និង​សម្រួល​ចរាចរណ៍​ដើម្បី​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ងាយស្រួល​ក្នុង​ការ​បាញ់​ពន្លត់​ ។​

ក្នុង​ករណី​នេះ​គេ​ឃើញ​មាន​រថយន្ត​ ពន្លត់​អគ្គិភ័យ​របស់​សាលា​ខណ្ឌទួលគោក​ មក​ចំនួន​៣​គ្រឿង​ តែ​ប្រើប្រាស់​អស់​តែ​១​គ្រឿង​តែ​ប៉ុណ្ណោះ​ក៏​រលត់​បាត់​អស់​ទៅ​ មិន​បង្ក​ឲ្យ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ​ គ្រាន់តែ​របួសស្រាល​រលាកជើង​កុមារ​ម្នាក់​ ។​

សូម​បញ្ជាក់​ថា​ អគ្គិភ័យ​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មាន​តម្លៃ​នោះ​ទេ​ គឺ​ឆាប់ឆេះ​តែ​របស់​ ប្រើប្រាស់​នៅ​ក្នុង​ផ្ទះបាយ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ៕

bw2b7i47

dalwdalu

noiuxoqm