ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ឆ្លើយតបនឹងការស្នើឲ្យអាមេរិកចាកចេញ កម្លាំងទាហានសហរដ្ឋអាមេរិកនៅស៊ីរីចាប់ផ្តើមធ្វើសមយុទ្ធ

ចែករំលែក៖

មន្ត្រីយោធាអាមេរិក បានប្រកាសឲ្យ ដឹងថា ទាហានអាមេរិក ប្រមាណជាង១០០នាក់នៅក្នុងប្រទេសស៊ីរីបានធ្វើសមយុទ្ធដោយគ្មានការគ្រោងទុកកាលពីថ្ងៃទី៧ ខែកញ្ញា ដើម្បីតបតនឹងការ គំរាមកំហែង ដោយយោធាពីរុស្ស៊ី។

សារព័ត៌មានCNN បានផ្សាយថា សមយុទ្ធខុសប្រក្រតីខាងលើរបស់អាមេរិកគឺទទួលបានការបញ្ជាពីមេបញ្ជាការកង ទ័ពអាមេរិក ដើម្បីត្រៀមទប់ទល់ជាមួយទីក្រុងមូស្គូ ដែលបានប្រកាសវាយប្រហារទៅលើទីតាំងមានទាហានអាមេរិកឈរជើងក្នុងពេលដ៏ខ្លីខាងមុខ។

លោក William Urban អ្នកនាំពាក្យ កម្លាំងទាហានអាមេរិកបានឲ្យដឹងថា ការធ្វើសមយុទ្ធរួមមានទាំងបាញ់គ្រាប់ពិតផងដែរ។ មិនតែប៉ុណ្ណោះមានការចូលរួមពី ឧទ្ធម្ភាគចក្រ វាយលុក និង អាវុធទំនើបៗ ជាច្រើន ។ លោកបន្តទៀតថា បច្ចុប្បន្ន កម្លាំងទាហានអាមេរិក បានត្រៀមលក្ខណៈរួចរាល់ដើម្បីទប់ស្កាត់ស្ថានភាពពេលរងការវាយប្រហារ ។ តាមការលើកឡើងរបស់ មន្ត្រីអាមេរិក សមយុទ្ធខាងលើគឺជាសារផ្ញើទៅកាន់កម្លាំងទាហានរុស្ស៊ី និងសម្ពន្ធមិត្ត ឲ្យបានដឹងថា កម្លាំងទាហានអាមេរិកបានត្រៀមលក្ខណៈជានិច្ច ។

សកម្មភាពរបស់អាមេរិក កើតឡើងក្រោយពេលរដ្ឋាភិបាលទីក្រុងមូស្គូ បានផ្ញើលិខិតព្រមានពីរច្បាប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយក្នុងនោះ រុស្ស៊ី បញ្ជាក់ថា កម្លាំង ទាហានរុស្ស៊ី និងទាហានស៊ីរី ត្រៀមវាយ ប្រហារទៅលើទីតាំង ដែលមានទាហាន អាមេរិកឈរជើង។

សារព័ត៌មាន CNN ដែលដកស្រង់ការប្រកាសរបស់ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា ក្រុមឧទ្ទាមជាច្រើនកំពុង ស្ថិតនៅក្នុងតំបន់ដែលអាមេរិកការពារ។ ការប្រកាសរបស់រុស្ស៊ី បានបង្កក្តីបារម្ភដល់ទីបញ្ជាការអាមេរិកនៅក្នុងប្រទេសស៊ីរី។ ប្រសិនបើរុស្ស៊ី វាយប្រហារនោះ ទាហាន អាមេរិកនឹងជួបគ្រោះថ្នាក់។ ទីក្រុងវ៉ាស៊ីន តោន ក៏បានឆ្លើយតបវិញ ដោយបញ្ជាក់ថា រុស្ស៊ី មិនត្រូវវាយប្រហារទៅលើតំបន់ដែលមានទាហានអាមេរិកឡើយ។

សារព័ត៌មាន CNN បានផ្សាយទៀតថា ទីតាំងយោធាសម្ពន្ធមិត្ត ដឹកនាំដោយ អាមេរិក ប្រឆាំងនឹងក្រុមភេរវកម្ម IS នៅ ក្នុងតំបន់ At Tanf ប្រឈមនឹងគ្រោះថ្នាក់។ ទាហានអាមេរិក បានគ្រប់គ្រងតំបន់៥៥ គីឡូម៉ែត្រ ជុំវិញតំបន់ At Tanf។ ដោយ សារតែតំបន់នោះ នៅជិតព្រំដែនស៊ីរី ហ្ស៊ក ដង់ និងអុីរ៉ាក់ បានក្លាយជាតំបន់យុទ្ធ សាស្ត្រដ៏សំខាន់របស់អាមេរិក ហើយរុស្ស៊ី និង អុីរ៉ង់ក៏បានប្រជែងគ្រប់គ្រងតំបន់នោះដែរ៕ ម៉ែវ សាធី


ចែករំលែក៖