ព័ត៌មានទាន់ហេតុការណ៍៖

ជនកំណាចចរិកឃោរឃៅវាយធ្វើបាបកុមារីអាយុ៥ឆ្នាំរហូតដល់ស្លាប់, បែរជាសមត្ថកិច្ចមូលដ្ឋាននាំគ្នា​ជួយបិទបាំងព័ត៌មាន?

ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានបានរាយការណ៍ថា ក្មេងស្រីឋិតក្នុងវ័យកុមារម្នាក់ត្រូវបាន ជនកំណាចមានចរិកឃោរឃៅយង់ខ្នងវាយធ្វើបាបរហូតស្លាប់ ។ ករណីនេះបានធ្វើឲ្យ មានការភ្ញាក់ ផ្អើលដល់អ្នកភូមិ ហើយប្រភពអះអាងថា កើតឡើងនៅក្នុងភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។

ប្រភព​បន្ត​ថា​ ហេតុការណ៍​នេះកើតឡើងនៅ​ អំឡុងល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ។ កុមារីរងគ្រោះ (ស្លាប់) អាយុ៥ឆ្នាំ ។

ប្រភពព័ត៌មានឲ្យដឹងទៀតថា សមត្ថកិច្ចមូលដ្ឋានដែលបានដឹងករណីនេះលួចប្រាប់ថា ជនដៃ ដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ គឺមានទីតាំងនៅក្បែរផ្ទះកុមារីរងគ្រោះនេះដែរ ។​ ប៉ុន្តែ​ នីតិវិធីបន្ត ឬកំណត់ហេតុយ៉ាងណានោះគេមិនហ៊ានបញ្ចេញទេ ព្រោះមេហាមប្រាប់អ្នក កាសែត និងបែកធ្លាយដល់អ្នកលេងហ្វេសប៊ុក ។

ពាក់ព័ន្ធនឹងអំពើឃាតកម្មដ៏សាហាវយង់ខ្នងខាងលើនេះ អ្នកច្បាប់លើកឡើងថា លាក់បទ ល្មើសស្មើនឹងមិនឲ្យថ្នាក់លើដឹង មិនឲ្យថ្នាក់លើដឹង ស្មើនឹងភូតកុហកថ្នាក់លើថា ដែនរង្វង់ សមត្ថកិច្ចរបស់ខ្លួនមានសន្តិសុខល្អ និងគ្មានបទល្មើស…។ល។ ៕ វណ្ណៈ