ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកូរ៉េម្នាក់ជានាយក​ក្រុមហ៊ុន​ត្រូវ​តុលាការ​ឃុំ​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​

ខេត្តកណ្តាល៖ ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ជា​នាយក​ក្រុមហ៊ុន​មួយ​​ ត្រូវ​បាន​លោក​ហុក​ វ៉ាន់​ធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ និង​ ជា​ចៅក្រម​ស៊ើបសួរ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧ ​ បានសម្រេច​ចេញដីកាឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដើម្បី​ស៊ើបសួរ​បទល្មើស​”ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​”។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឲ្យ​ដឹង​ថា​ ជនត្រូវចោទ​រូប​នេះ​ឈ្មោះ​ YOO DO JOUNG ហៅ​ ជីណូ​ ភេទប្រុស​ អាយុ​៥៣ឆ្នាំ​ មុខរបរ​នាយក​ក្រុមហ៊ុន​ មាន​ទីលំនៅ​មុន​ចាប់​ខ្លួន​ផ្ទះ​លេខ​ 21B ភូមិ​លេខ​១​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ។

ប្រភព​ព័ត៌មាន​ បន្តថា​ ជនត្រូវចោទ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​លោក​ហុក​ វ៉ាន់​ធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ និង​ជា​ចៅក្រម​ស៊ើបសួរ​ ពាក់ព័ន្ធ​បទល្មើស​”ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​”តាម​មាត្រា​៤១០នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

មុន​ពេល​បញ្ជូន​មក​តុលាការ​ ជនត្រូវចោទ​ YOO DO JOUNG ហៅ​ ជីណូ​ ត្រូវ​បាន​ផ្ញើ​នៅ​ពន្ធនាគារ​មួយ​យប់​ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ បញ្ជូន​មក​តុលាការ​ ។​

NKD-36x6_outline

ពេល​បញ្ជូន​មក​តុលាការ​ ជនត្រូវចោទ​ YOO DO JOUNG ហៅ​ ជីណូ​  ត្រូវ​បាន​សាកសួរ​ដោយ​ផ្ទាល់​ពី​លោក​ ហុក​ វ៉ាន់​ធីណា​ ។​ ក្រោយ​បញ្ចប់​ការ​សាកសួរ​ លោក​ហុក​ វ៉ាន់​ធីណា​ សម្រេច​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​ជនត្រូវចោទ​ តាម​រយៈ​ដីកា​លេខ​២៩៣៥​ ដកបឃន​ ចុះ​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ដែល​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ1053 អក​ ចុះ​ថ្ងៃ​ទី​១៩​ ខែ​តុលា​ ឆ្នាំ​២០១៧​ ។

ព័ត៌មាន​លម្អិត​ជុំវិញ​រឿង​ក្តី​នាយក​ក្រុមហ៊ុន​ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ នេះ​ ពុំ​ទាន់​រក​ប្រភព​ព័ត៌មាន​បញ្ជាក់​ ដើម្បី​បាន​ពិស្តារ​នៅ​ឡើយ​ទេ​ ៕ ឆ ដា