ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនទៀតហើយ! ឃាត់ខ្លួន៤នាក់ជាប់ចោទពីបទចាប់បង្ខាំងមនុស្សស្ស​ខុសច្បាប់​ ធ្វើ​ទារុណកម្ម​

ខេត្តព្រះសីហនុ៖ កាលវេលាម៉ោង០៣និង​២០​នាទី​ រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុបាន​ទទួល​ព័ត៌មាន​ថា​ នៅ​ជាន់​ទី​០៤​សណ្ឋាគារ​ កាស៊ីណូ​ខ្សាច់មាស​ក្នុង​ បន្ទប់​លេខ៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​០៤​ សង្កាត់​០៤​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ មាន​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​ ធ្វើ​ទារុណកម្ម​ជនរងគ្រោះជាជនជាតិចិនចំនួន០២នាក់។​

បន្ទាប់មកសមត្ថកិច្ច​ក៏ចុះប្រតិបត្តិការ​បង្ក្រាប​ភ្លាមៗតែម្តង ​រំដោះ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ចំនួន​០២​នាក់​ ឈ្មោះ CHEN TI ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខED.៦៦៨០៨៤២ ស្នាក់នៅបណ្តោះអាសន្នសណ្ឋារគារដើមត្នោតក្នុងក្រុម១៥ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវជនសង្ស័យវាយឲ្យរងរបួសបែកមាត់ និងមានស្នាមដាច់រលាត់លើខ្នងជាមធ្យម និងឈ្មោះDAI YAYING ភេទស្រី អាយុ៤៤ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED.៦៦៨៩៣៨២ ស្នាក់នៅបណ្តោះអាសន្នសណ្ឋារគារជាមួយជនរងគ្រោះខាងលើ ។

ជាមួយគ្នានេះផងដែរ សមត្ថកិច្ចនគរបាលឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចិនចំំនួន​ ០៤​នាក់​ដែលជាប់ចោទពីបទបង្ខាំងមនុស្សនិងធ្វើទារុណកម្មហឹង្សាលើរាង្គកាយដែលមានឈ្មោះ​ WU​ TAOTAO​ ភេទ​ប្រុស​អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E៤៧១១០៧៨៣​, ឈ្មោះ WU​ XIONGBO​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E១៨៤៨៥៥៨៨​, ឈ្មោះ​ WU​ XUXIANG​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E៨៩៦៨៤៣២៧​ និងឈ្មោះ ​ REN​ JIHU​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E៤៥៣៧០៣៤៨​ជនសង្ស័យទាំង០៤នាក់ខាងលើស្នាក់​បណ្តោះអាសន្ននៅ​ កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខៈ​៤០៩​ជាន់ទី០៤ ស្ថិត​ក្នុងក្រុម១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​

វត្ថុ​តាង​ដែលសមត្ថកិច្ចនគរបាលដកហូតបាន​មាន ពិលសម្រាប់ឆក់ចំនួនួន​ ០២​គ្រឿង​,​ រថយន្ត​ ០១​គ្រឿង​ ម៉ាក​ LEXUS​ RX៣០០​ ពណ៌​ស​ ស្លាក​លេខៈ​ ភ្នំពេញ​ 2AL-5010​។​​

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាជនជាតិចិនទាំង០៤នាក់បានសារភាពថា÷ដោយសារ​ ជន​រជនរងគ្រោះខាងលើនេះបានធានាខ្ចីប្រាក់ពីក្រុមជនសង្ស័យខាងលើ ចំនួន​ ១០០,០០០​យាន់​ (​ ដប់​ម៉ឺន​យាន់​ )​ ដើម្បី​ឲ្យ​មិត្ត​ភក្តិ​យក​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ឆាង​យូ​ ពេល​លេង​ចាញ់​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​គ្មាន​លុយ​សង​ក្រុម​ជនសង្ស័យ​ ។ បន្ទាប់មក ក្រុមជនសង្ស័យ ក៏បាន​ចាប់​អ្នកធានាជាជន​រង​គ្រោះ​ទាំង២នាក់មកឃុំឃាំង​ក្នុង​បន្ទប់​ ហើយ​ធ្វើ​ទារុណកម្ម​ វាយ​ធ្វើបាប​ ប្រើ​ពិល​ឆក់​ បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ស​រសេរ​លិខិត​ជំពាក់​ប្រាក់​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​នេះ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ និងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ